ជើងទំនិញ​ជំនួយតាមសមុទ្រ​ដំបូងបានមកដល់​ហ្គាហ្សា

(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែមីនា កប៉ាល់ Open Arms ដែលបង្ហូតទង់ជាតិអេស្ប៉ាញបានដឹកកញ្ចប់ជំនួយដំបូងគេទៅកាន់តំបន់ហ្គាហ្សាតាមច្រករបៀងសមុទ្រថ្មី។ ជំនួយនេះ រួមមានស្បៀងអាហារចំនួន ២០០តោន ដែលផ្តល់ដោយអង្គការសប្បុរសធម៌ World Central Kitchen។ 

កប៉ាល់នេះបានចាកចេញពីកំពង់ផែ Larnaca (សាធារណរដ្ឋស៊ីប) ចាប់តាំងពីថ្ងៃទី ១២ ខែមីនា។

ជើងទំនិញ​ជំនួយតាមសមុទ្រ​ដំបូងបានមកដល់​ហ្គាហ្សា - ảnh 1កប៉ាល់  Open Arms ដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ Yasser Qudih/ទីភ្នាក់ងារព័ត៌មានស៊ីនហួ

អាជ្ញាធរនៃសាធារណរដ្ឋស៊ីបបានឲ្យដឹងថា កប៉ាល់ធំមួយទៀតត្រៀមធ្វើដំណើរដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីប្រកាសរបស់អង្គការអន្តរជាតិចំនួន ២៥ ការទម្លាក់ជំនួយពីអាកាស និងការដឹកជញ្ជូនទំនិញសង្គ្រោះតាមផ្លូវសមុទ្រមិនអាចជំនួសការដឹកជញ្ជូនទំនិញសង្គ្រោះតាមផ្លូវគោកបានទេ។ អង្គការជំនួយអន្តរជាតិបានអំពាវនាវឱ្យអ៊ីស្រាអែលធានានូវច្រករបៀងសុវត្ថិភាពសម្រាប់ក្បួនរថយន្តដឹកជំនួយ បន្ទាប់ពីសកម្មភាពដឹកជញ្ជូននេះស្ទើរតែមិនអាចទៅរួចទេដោយសារតែការរឹតបន្តឹងរបស់កងទ៏ពអ៊ីស្រាអែល ក៏ដូចជាអរិភាពរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស៕


ប្រតិកម្មទៅវិញ

ផ្សេងៗ