ជំងឺរាតត្បាត Covid 19 រីករាលដាលដល់ប្រទេសនិងដែនដីចំនួន ១៦៣

(VOVWORLD) - យោងតាមទិន្នន័យដែលធ្វើបច្ចុប្បន្នភាពថ្មីបំផុតរបស់ Worldometers បានឲ្យដឹងថា គិតត្រឹមដល់ម៉ោង ៨ ៖ ៣០ (តាមម៉ោង វៀតណាម) នាថ្ងៃទី ២១ខែមិនា មានករណីឆ្លង COVID-១៩  ចំនួន ២៧៥.៧៤១ ករណី និងអ្នកស្លាប់មានចំនួន ១១.៣៩៧ នាក់។
ជំងឺរាតត្បាត Covid 19 រីករាលដាលដល់ប្រទេសនិងដែនដីចំនួន ១៦៣ - ảnh 1 ជំងឺរាតត្បាត Covid 19 រីករាលដាលដល់ប្រទេសនិងដែនដីចំនួន ១៦៣ (រូបបថត៖ TTXVN)

អ្នកជំងឺដែលបានជាសះស្បើយមានចំនួន ៩១.៩១២     នាក់ ហើយជំងឺនេះបានរីករាលដាលដល់ប្រទេសនិងដែនដីចំនួន ១៦៣។ ប្រទេសអ៊ីតាលីនៅតែបន្តជាប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ នៅពេលដែលមានអ្នកស្លាប់ចំនួន ៦២៧ នាក់ បន្ទាប់មកគឺប្រទេសអេស្ប៉ាញមានអ្នកស្លាប់ចំនួន ២៣៥ នាក់ និងអ៊ីរ៉ង់មានអ្នកស្លាប់ចំនួន ១៤៩ នាក់។

អ្នកជម្ងឺ COVID-១៩ ដែលបានស្លាប់នៅប្រទេសអ៊ីតាលីចាប់តាំងពីករណីដំបូងត្រូវបានកត់ត្រាក្នុងខែកុម្ភៈ គឺមានចំនួន ៤.០៣២ នាក់ ដែលខ្ពស់ជាងចិនដីគោក ហើយអ្នកឆ្លងជម្ងឺសរុបមានចំនួន ៤៧.០២១ នាក់។

រីឯនៅប្រទេសអ៊ីរ៉ង់វិញ មានអ្នកស្លាប់ចំនួន ១.៤៣៣ នាក់ និងអ្នកឆ្លងមានចំនួន ១៩.៦៤៤ នាក់។ ទន្ទឹមនឹងនេះសហរដ្ឋអាមេរិកបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ២០៥ នាក់និងអ្នកជម្ងឺ COVID-១៩ មានចំនួន ១៤.២៥០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ