ជំងឺរាតត្បាត COVID – 19៖ ស្ថានភាពនៃជំងឺរាតត្បាតនាថ្ងៃទី ២៤ ខែមេសា

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែបន្តជាចំណុចកណ្ដាលធំបំផុតនៅលើពិភពលោក ពោលគឺមានអ្នកឆ្លងជំងឺជិត ៨៩០.០០០ នាក់ ហើយមាន ៥ ម៉ឺននាក់ស្លាប់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺអេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងអង់គ្លេស។
ជំងឺរាតត្បាត COVID – 19៖ ស្ថានភាពនៃជំងឺរាតត្បាតនាថ្ងៃទី ២៤  ខែមេសា - ảnh 1 សកម្មភាពព្យាបាលសុខភាពជូណអ្នកជំងឺ

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៥ ខែមេសា (ម៉ោងនៅវៀតណាម) ជំងឺរាតត្បាត COVID–19 បានឆ្លងរាលដាលដល់ប្រទេស និងតំបន់ដែនដីចំនួន ២១០នៅលើពិភពលោក។ ពោលគឺមានករណីឆ្លងជំងឺជិត ២.៨៣០.០០០ នាក់ ហើយជិត ១៩៨.០០០ នាក់ស្លាប់ និងប្រមាណ ៥៨.០០០ នាក់កំពុងស្ថិតក្នុងស្ថាន ភាពជំងឺគ្រោះថ្នាក់ និងធ្ងន់ធ្ងរ។

សហរដ្ឋអាមេរិកនៅតែបន្តជាចំណុចកណ្ដាលធំបំផុតនៅលើពិភពលោក ពោលគឺមានអ្នកឆ្លងជំងឺជិត ៨៩០.០០០ នាក់ ហើយមាន ៥ ម៉ឺននាក់ស្លាប់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺអេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងអង់គ្លេស។

នៅចំពោះមុខស្ថានភាពជំងឺមានការវិវឌ្ឍដ៏ស្មុគស្មាញ នាថ្ងៃទី ២៤ ខែមេសា  អង្គការសុខភាពពិភពលោក (WHO) បានប្រកាសគំនិតផ្តួចផ្តើម “ កិច្ចសហប្រតិបត្តិការដែលមានលក្ខណៈសម្រេចកំណត់” សំដៅជំរុញការអភិវឌ្ឍឱសថក៏ដូចជាវិធីសាស្ត្រធ្វើតេស្ត ក្នុងការផ្សំវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដើម្បីបង្ការ ទប់ស្កាត់ ក៏ដូចជាព្យាបាលជំងឺ COVID – 19 ផងដែរ។

គោលដៅនៃគំនិតផ្តួចផ្តើមនេះគឺដើម្បីអភិវឌ្ឍបច្ចេកវិទ្យាប្រឆាំង COVID – 19 ដែលមនុស្សគ្រប់គ្នាអាចអភិក្រមបាននៅលើពិភពលោក។ WHO បានឲ្យដឹងថា បារាំង និងអាល្លឺម៉ង់នឹងជួយឧបត្ថម្ភគំនិតផ្តួចផ្តើមសកលនេះ ប៉ុន្តែសហរដ្ឋអាមេរិកបានអះអាងថានឹងមិនចូលរួមឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ