ជំងឺរាតត្បាត Covid – 19៖ អ្នកជំងឺចំនួន ២១ នាក់នៅវៀតណាមត្រូវបានព្យាបាលជាសះស្បើយ
(VOVWORLD) - រហូតមកដល់ពេលនេះ នៅវៀតណាម មានអ្នកជម្ងឺចំនួន ១៩៨ នាក់ក្នុងចំណោមអ្នកជំងឺសរុប ២៦៨ នាក់ ត្រូវបានប្រកាសជាសះស្បើយ។
អ្នកជំងឺចំនួន ២១ នាក់នៅវៀតណាមត្រូវបានព្យាបាលជាសះស្បើយ |
នាថ្ងៃទី ១៧ ខែមេសា វៀតណាមបានប្រកាសថា អ្នកឆ្លងជំងឺ Covid – 19 ចំនួន ២១ នាក់(សញ្ជាតិវៀតណាមទាំងអស់) ត្រូវបានព្យាបាលជាសះស្បើយ ។ ករណីទាំងនេះនឹងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ហើយតាមដានសុខភាពក្នុងរយៈពេល ១៤ ថ្ងៃជាបន្ត។
ដូច្នេះ រហូតមកដល់ពេលនេះ នៅវៀតណាម មានអ្នកជម្ងឺចំនួន ១៩៨ នាក់ក្នុងចំណោមអ្នកជំងឺសរុប ២៦៨ នាក់ ត្រូវបានប្រកាសជាសះស្បើយ។ អ្នកជំងឺចំនួន ៧០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាព។ អ្នកជំងឺភាគច្រើនមានសុខភាពល្អធម្មតា៕