ជំងឺរាតត្បាត COVID – 19៖ ឥណ្ឌូនេស៊ីលុបចោលព្រឹត្តិការណ៍​ទទួល​អំណរ​បុណ្យ Idul Fitri

(VOVWORLD) - ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នឹងមិនរៀបចំព្រឹត្តិការណ៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីគោរពតាមរាល់វិធានការរក្សាគម្លាតសង្គម សំដៅទប់ស្កាត់នឹងជំងឺរាតត្បាត COVID – 19។
ជំងឺរាតត្បាត COVID – 19៖ ឥណ្ឌូនេស៊ីលុបចោលព្រឹត្តិការណ៍​ទទួល​អំណរ​បុណ្យ Idul Fitri - ảnh 1 ប្រជាជនពាក់ម៉ាស់ នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី (រូបថត៖ AFP / TTXVN)

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នឹងមិនរៀបចំព្រឹត្តិការណ៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវិមានជាតិនាថ្ងៃទីមួយនៃបុណ្យ Idul Fitri របស់អ្នកកាន់សាសនាឥស្លាម (ពោលគឺថ្ងៃទី ២៥ ខែឧសភា) ដើម្បីគោរពតាមរាល់វិធានការ រក្សាគម្លាតសង្គម សំដៅទប់ស្កាត់នឹងជំងឺរាត ត្បាត COVID – 19។

នាថ្ងៃទី ២២ ខែឧសភា អ្នកនាំពាក្យ នៃខុទ្ទកាល័យប្រធានា ធិបតីឥណ្ឌូនេស៊ីលោកស្រី Angkie Yudistia បានឲ្យដឹងថា ប្រធានាធិបតី លោក Joko Widodo ក៏បានយល់ដឹងថា បុណ្យ Idul Fitri គឺជាពេលវេលាមួយ ដើម្បីសូមអភ័យទោសដល់គ្នាទៅវិញទៅមក និងតភ្ជាប់ទំនាក់ទំនងក្នុងក្រុមគ្រួសារ និងមិត្តភក្តិ។ ទោះយ៉ាងណាក៏ដោយ មនុស្សគ្រប់រូប ចាំបាច់ត្រូវរក្សាគម្លាត ពោលគឺប្រាស្រ័យទាក់ទងគ្នាតាមរយៈប្រព័ន្ធវីដេអូ។ លើលពីនេះទៅទៀត កិច្ចប្រជុំទាំងអស់ ដែលបានប្រព្រឹត្តិទៅ ដោយមានការចូលរួមរបស់ប្រធានាធិបតីគឺត្រូវអនុវត្តន៍តាមរយៈប្រព័ន្ធវីដេអូដែរ។ ហេតុដូច្នេះហើយ មិនមានករណីលើកលែងចំពោះព្រឹត្តិការណ៍បុណ្យ Idul Fitri ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ