ជំងឺរាតត្បាត COVID – 19៖ ៩២ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លងជំងឺក្នុងសហគមន៍
(VOVWORLD) - នាបច្ចុប្បន្ននេះ មានអ្នកជំងឺ COVID – 19 ចំនួន ៣៥៦/៣៨១ នាក់ត្រូវបានប្រកាសជាសះស្បើយ ពោលគឺស្រូបយក ៩៣,៤% នៃចំនួនករណីឆ្លងជំងឺសរុបនៅវៀតណាម។
សកម្មភាពទទួលបានពលរដ្ឋពីសហរដ្ឋអាមេរិកឱ្យវិលត្រឡប់មកស្រុកកំណើត (រូបថត៖ TTXVN) |
យោងតាមគណកម្មធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID – 19 បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៧ ខែកក្កដា វៀតណាម មិនរកឃើញករណីឆ្លងជំងឺនៅក្នុងសហគមន៍ឡើង។ ទន្ទឹមនឹងនេះ មានករណីនាំចូលជំងឺ ចំនួន ២៤១ នាក់ ត្រូវបានធ្វើចត្តាឡីស័ក ក្រោយពីពេលចូលប្រទេស។
សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ មានអ្នកជំងឺ COVID – 19 ចំនួន ៣៥៦/៣៨១ នាក់ត្រូវបានប្រកាសជាសះស្បើយ ពោលគឺស្រូបយក ៩៣,៤% នៃចំនួនករណីឆ្លងជំងឺសរុបនៅវៀតណាម៕