ជំងឺរាតត្បាត COVID–19៖ EU វាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ទួរគី

(VOVWORLD) - សមាជិកសភាអឺរ៉ុប លោក Ryszard Czarnecki បានសង្កត់ធ្ងន់ថា ទួរគីបានបង្ហាញនូវសាមគ្គីភាពជាមួយសហភាពអឺរ៉ុប (EU ) តាមរយៈការឆ្លើយតបនឹងតម្រូវការអំពីសំភារៈ បរិក្ខាវេជ្ជសាស្រ្តសម្រាប់ការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ។
ជំងឺរាតត្បាត COVID–19៖ EU វាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ទួរគី - ảnh 1 បុគ្គលិកពេទ្យកំពុងព្យាបាលអ្នកជម្ងឺ COVID-19 (រូបថត៖ THX / TTXVN)

សមាជិកសភាអឺរ៉ុបលោក Ryszard Czarnecki អតីតអនុប្រធានសភាអឺរ៉ុប (EP) បានឲ្យដឹងថា EP បានវាយតម្លៃខ្ពស់ចំពោះ ការជួយឧបត្ថម្ភរបស់ទូរគីក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាត COVID – 19។ លោក Ryszard Czarnecki បានសង្កត់ធ្ងន់ថា ទួរគីបានបង្ហាញនូវសាមគ្គីភាពជាមួយសហភាពអឺរ៉ុប (EU ) តាមរយៈការឆ្លើយតបនឹងតម្រូវការអំពីសំភារៈ បរិក្ខាវេជ្ជសាស្រ្តសម្រាប់ការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ប្រការនេះបានសរឲ្យឃើញថាទួរគីគឺជាដៃគូគួរឲ្យទុកចិត្តរបស់ EU ក្នុងគ្រាដ៏លំបាកនេះ។លោក Ryszard Czarnecki បានវាយតម្លៃថា នារយៈពេលខាងមុខ សេវាកម្មសុខាភិបាលសាធារណៈនៅបណ្ដាប្រទេស EU ក៏ដូចជាទួរគីនឹងត្រូវបានជួយ ឧបតម្ភជាច្រើនថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ