ជំងឺរាតត្បាត COVID-19៖ ករណីឆ្លងជំងឺនៅ​លើពិភពលោក​មានចំនួន​លើស​ ពីចំនួន ២,៦ លាននាក់

(VOVWORLD) - គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមេសា (តាមម៉ោងវៀតណាម) នៅលើពិភពលោកមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២.៦៣១.០២៥ នាក់ ខណៈដែលករណីស្លាប់ជិត ១៨៤.០០ នាក់។
ជំងឺរាតត្បាត COVID-19៖ ករណីឆ្លងជំងឺនៅ​លើពិភពលោក​មានចំនួន​លើស​ ពីចំនួន ២,៦ លាននាក់ - ảnh 1 បុគ្គលិកពេទ្យនៅប្រទេសស្រីលង្កា (រូបថត៖ THX / TTXVN)

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែមេសា (តាមម៉ោងវៀតណាម) នៅលើពិភពលោកមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២.៦៣១.០២៥ នាក់ ខណៈដែលករណីស្លាប់ជិត ១៨៤.០០ នាក់។ អ្នកជំងឺ ដែលត្រូវបានព្យាបាលជាសះស្បើយនៅលើពិភពលោកមានចំនួន ៧១៦,៨១១ នាក់ ហើយនៅតែមានអ្នកជំងឺចំនួន ៥៦.៦៧៨ នាក់កំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេ អំពីចំនួនករណីឆ្លង វីរុស SARS-CoV-2 ពោលគឺមានចំនួន ៨៤៥.០០០ ករណីឆ្លងជំងឺ និង ៤៨.០០០ ករណីស្លាប់។ បន្ទាប់មកគឺ អេស្ប៉ាញ អ៊ីតាលី និងបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ