ជំងឺរាតត្បាត Covid-19 គឺជាការលំបាកបំផុតសម្រាប់ប្រទេសចិនចាប់តាំងពីមុនមក

(VOVWORLD) - ប្រធានរដ្ឋចិន លោក ស៊ីជីនពីង បានវាយតម្លៃថា ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម Covid-19 គឺជាសភាពការណ៍ជាបន្ទាន់បំផុតចាប់តាំងពីប្រទេសនេះត្រូវបានបង្កើតឡើង។
ជំងឺរាតត្បាត Covid-19 គឺជាការលំបាកបំផុតសម្រាប់ប្រទេសចិនចាប់តាំងពីមុនមក - ảnh 1 ប្រធានរដ្ឋចិន លោក ស៊ីជីនពីង (រូបថត៖ THX/TTXVN)

 នាថ្ងៃទី ២៣ ខែកុម្ភៈ ថ្លែងមតិនៅឯកិច្ចប្រជុំស្តីពីការគ្រប់គ្រងជំងឺរាតត្បាត លោក ស៊ីជីនពីង បានលើកច្បាស់ថា ជំងឺរាតត្បាត Covid-19 មានល្បឿនឆ្លងរាលដាលយ៉ាងឆាប់រហ័សនិងទូលាយបំផុត ហើយនេះក៏ជាជំងឺរាតត្បាតដែលពិបាកបង្ការនិងទប់ស្កាត់បំផុតផងដែរ។

យោងតាម លោកស៊ីជិនពីង បានឲ្យដឹងថាទោះបី រាល់វិធានការទប់ទល់នឹងជំងឺនេះរបស់ប្រទេសចិនមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅតែស្ថិតក្នុងដំណាក់កាលសំខាន់ ហើយវានៅតែធ្ងន់ធ្ងរនិងស្មុគស្មាញទៀតផង។

លោកស៊ីជីនពីង បានវាយតម្លៃថា ជំងឺរាតត្បាតនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់  វិស័យសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែរដ្ឋាភិបាលចិននឹងបង្កើនការអនុវត្តគោលនយោបាយផ្តល់ជំនួយឧបត្ថម្ភ សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅឆ្នាំ ២០២០ ។ ចិននឹងចាត់វិធានការត្រឹមត្រូវ ដើម្បីស្តារផលិតកម្មឡើងវិញ និងបង្កើនការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រសហគ្រាសធុនតូចនិងមធ្យម ដែលកំពុងប្រឈមនឹងការលំបាក ក៏ដូជាជាឍ ធានាសន្តិសុខសង្គមឲ្យបានល្អផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ