ជំងឺរាតត្បាត COVID-19៖ ចំនួនករណីឆ្លង​ជំងឺសរុប​នៅលើពិភពលោក​បានកើន​ឡើងជាង ១,៥ លាននាក់

(VOVWORLD) - បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសអឺរ៉ុបចំនួន ៤ គឺ អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង។ ចំនួនអ្នកស្លាប់នៅ អ៊ីតាលីនៅតែខ្ពស់បំផុតនៅលើពិភពលោកដោយមានចំនួន ១៧ ៦៦៩ ករណី (កើនឡើង ៥៤២ ករណី) ។
ជំងឺរាតត្បាត COVID-19៖ ចំនួនករណីឆ្លង​ជំងឺសរុប​នៅលើពិភពលោក​បានកើន​ឡើងជាង ១,៥ លាននាក់ - ảnh 1 បុគ្គលិកសុខាភិបាលយកសាកសពចេញពីមន្ទីរពេទ្យ Wyckoff Heights ក្នុងតំបន់ Brooklyn រដ្ឋញូវយ៉កសហរដ្ឋអាមេរិក  (រូបថត៖ រ៉យទ័រ)

យោងតាមតួរលេខនៅលើគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសាតាមម៉ោងវៀតណាម  ចំនួនករណីឆ្លងជំងឺរាតត្បាត COVID-19 សរុបនៅលើពិភពលោកបានកើនឡើងជាង  ១.៥០៧.៨០០ នាក់ ពោលគឺកើន ៧៦.៨៦៥ ករណី បើប្រៀបធៀបនឹងថ្ងៃទី ៨ ខែមេសា។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារ ជំងឺរាតត្បាត COVID-19 ក៏បាន ឡើងដល់ជាង ៨៨.១៦៥ នាក់ ពោលគឺកើន ៦.១២៩ នាក់ ក្រោយរយៈពេល ២៤ ម៉ោង។

ក្នុងចំណោមបណ្តាប្រទេស អាមេរិកបាននាំមុខគេក្នុងចំនួនករណីឆ្លងជំងឺសរុប (៤២៦.៣០០ ករណី កើនឡើង ២៥.៩៦៥ ករណី បើប្រៀបធៀបនឹងថ្ងៃទី ៨ ខែមេសា) ហើយចំនួនអ្នកស្លាប់ក្នុងថ្ងៃ គឺ ១.៧៨១ នាក់  និងមានករណី ដែលកំពុងបានព្យាបាល គឺ ៣៨៩.៤៤៥ នាក់។

បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសអឺរ៉ុបចំនួន ៤ គឺ អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង។ ចំនួនអ្នកស្លាប់នៅ អ៊ីតាលីនៅតែខ្ពស់បំផុតនៅលើពិភពលោកដោយមានចំនួន ១៧ ៦៦៩ ករណី (កើនឡើង ៥៤២ ករណី) ។

នាបច្ចុប្បន្ន ជំងឺរាតត្បាត COVID-19 បានប៉ះពាល់ដល់ប្រទេស និងដែនដីចំនួន ២០៩ នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ