ជំងឺរាតត្បាត COVID-19៖ ចំនួនអ្នកស្លាប់នៅលើពិភពលោកកើនជាង ១០ ម៉ឺននាក់
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោក អំពីចំនួនករណីឆ្លងជំងឺ ដោយមានករណីឆ្លងជំងឺចំនួន ៥០២.៣១៨ នាក់ និង ១៨.៧២៥ នាក់ត្រូវស្លាប់។
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១១ ខែមេសា ចំនួនអ្នកឆ្លងជំងឺរាតត្បាត COVID-19 សរុបនៅលើពិភពលោកគឺជាង ១.៦៩៨.០០០ នាក់ ខណៈដែលករណីស្លាប់មានចំនួន ១០២.៦៩៣ នាក់ ហើយមាន ៣៧៦.១៨៤ នាក់ត្រូវបានព្យាបាលជាសះស្បើយ។
សហរដ្ឋអាមេរិកនៅតែនាំមុខគេលើពិភពលោក អំពីចំនួនករណីឆ្លងជំងឺ ដោយមានករណីឆ្លងជំងឺចំនួន ៥០២.៣១៨ នាក់ និង ១៨.៧២៥ នាក់ត្រូវស្លាប់។ បន្ទាប់មក គឺអេស្ប៉ាញបានជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានករណីឆ្លងចំនូន ១៥៨.២៧៣ នាក់ និង ១៦.០៨១ នាក់ត្រូវស្លាប់។ អ៊ីតាលីបានស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ ដែលមានករណីឆ្លងជំងឺចំនួន ១៤៧.៥៧៧ នាក់ និង ១៨.៨៤៩ នាក់ត្រូវស្លាប់ (ចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក)។ បន្ទាប់មក គឺបារាំង ដែលមានករណីឆ្លងចំនួន ១២៤.៨៦៩ នាក់ និង ១៣.១៩៧ នាក់ស្លាប់។ ចំណែកឯចិនវិញ បានស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ ដែលមានករណីឆ្លងចំនួន ៨១.៩០៧ នាក់ និង ៣.៣៣៦ នាក់ស្លាប់ផងដែរ៕