ជំងឺរាតត្បាត Covid-19 ធ្វើឲ្យមនុស្សបាត់បង់ជីវិតជិត ៦ ម៉ឺននាក់គិតត្រឹមដល់ថ្ងៃទី៤ ខែមេសា

(VOVWORLD) - យោងតាមការស្ថិតិពីគេហទំព័រ Worldometers បានឲ្យដឹងថាគិតរហូតដល់ថ្ងៃទី ៤ ខែមេសាជំងឺរាតត្បាត Covid-19 បានឆ្លងរីករាលដាលដល់ប្រទេសនិងដែនដី ចំនួន ២០៥ ដោយមានអ្នកឆ្លងជាង ១,០៩ លាននាក់ ហើយមានមនុស្ស ជិត ៦ ម៉ឺននាក់ត្រូវបានស្លាប់។

នាបច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាចំណុចកណ្តាលនៃការឆ្លងរីករាលដាលនៃ ជម្ងឺ COVID-19 នៅលើពិភពលោក។ ក្នុងរយៈពេល ២៤ ម៉ោងសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងថ្មីជាង ៣១.០០០ ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ជាង ២៧៦.០០០ នាក់ និងមានអ្នកស្លាប់សរុបកើនឡើងដល់ ៧.៣៨៥  នាក់ផងដែរ។ នៅចំពោះមុនស្ថានភាពនេះ នាថ្ងៃទី ៣ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានមានប្រសាសន៍ថា៖

« ផ្អែកលើការស្រាវជ្រាវមួយចំនួននាពេលថ្មីៗនេះ យើងបានរកឃើញថាការរីករាលដាលនៃវីរុស Sars-Cov-2 ពីមនុស្សគ្មានរោគសញ្ញា បានធ្វើឲ្យការឆ្លងរីករាលដាលជំងឺនេះកាន់តែកើនឡើងយ៉ាងឆាប់រហ័ស។ ហេតុដូច្នេះប្រជាជនគ្រប់រូបត្រូវបានផ្តល់អនុសាសន៍ឱ្យពាក់ម៉ាស់ធម្មតាឬម៉ាស់ក្រណាត់ដោយសារម៉ាស់ជំនាញផ្នែកវេជ្ជសាស្រ្តនិងវះកាត់នឹងប្រើប្រាស់សម្រាប់ក្រុមគ្រូពេទ្យនៅខ្សែជួរមុខតែប៉ុណ្ណោះ។ ការផ្តល់អនុសាសន៍របស់ CDC នឹងមិនជំនួសការណែនាំរបស់ស្ថាប័ននេះអំពីការរក្សាគម្លាតសង្គម រួមមានការស្នាក់នៅផ្ទះរបស់ខ្លួនដែលអាចធ្វើទៅបាន និងរក្សាគម្លាតគ្នា ២ ម៉ែត្រផងដែរ»។

រីឯនៅអឺរ៉ុបវិញ ស្ថានភាពជំងឺរាតត្បាតក៏វិវត្តន៍ដ៏ស្មុគស្មាញផងដែរ។ នាបច្ចុប្បន្នប្រទេសអ៊ីតាលីនិងអេស្ប៉ាញមានអ្នកឆ្លងជំងឺ Covid-19 ជាង ១២ ម៉ឺននាក់។ ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយាសរជំងឺ COVID-19 នៅលើពិភពលោកដែលមានអ្នកស្លាប់ជាង ១៤.៦០០ នាក់។ បន្ទាប់មកគឺប្រទេសអេស្ប៉ាញដែលមានអ្នកស្លាប់ចំនួន ១១,០០០ នាក់។ ក្នុងពេលនោះ ប្រទេសបារាំងមានអ្នកស្លាប់ដោយសារជម្ងឺ Covid-19 បានលើសពី ៦.៥០០ នាក់ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ