ជំងឺរាតត្បាត Covid-19 នៅតែបម្រែបម្រួលយ៉ាងស្មុគស្មាញនៅក្នុងប្រទេសជាច្រើន

(VOVWORLD) -  នាថ្ងៃទី ១៧ ខែមីនា  Gambiaគឺជាប្រទេសថ្មីមួយ នៅលើពិភពលោក ដែលបានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ដំបូង។
ជំងឺរាតត្បាត Covid-19 នៅតែបម្រែបម្រួលយ៉ាងស្មុគស្មាញនៅក្នុងប្រទេសជាច្រើន - ảnh 1 ជំងឺរាតត្បាត Covid-19 នៅតែបម្រែបម្រួលយ៉ាងស្មុគស្មាញនៅក្នុងប្រទេសជាច្រើន

គិតត្រឹមថ្ងៃទី ១៨ ខែមីនា ពិភពលោកបានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ជិត ១៩៨.០០០ ករណី ដែលសម្លាប់មនុស្សជិត ៨.០០០ នាក់។ អឺរ៉ុបនៅតែជាចំណុចកណ្តាលថ្មីនៃរោគរាតត្បាតសកល Covid-19 ខណៈពេលដែល ជំងឺឆ្លងនេះ កំពុងរីករាលដាលពាសពេញទ្វីបអឺរ៉ុប ជាមួយនឹងការដែល Montenegro បានរកឃើញករណីឆ្លងដំបូង។ ប្រទេសអ៊ីតាលីនៅតែជាកន្លែងដែល Covid-19 រីករាលដាលយ៉ាងធ្ងន់ធ្ងរបំផុត នៅពេលដែលថ្ងៃទី ១៧ ខែមីនា មានអ្នកស្លាប់ចំនួន ៣៤៥ នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសនេះកើនដល់ជាង ២៥០០ នាក់។ នៅក្នុងប្រទេសបារាំង អាល្លឺម៉ង់និងហូឡង់បានរកឃើញករណីឆ្លងថ្មី ហើយករណីស្លាប់ក៏មានផងដែរ។ ដោយឡែក នៅចក្រភពអង់គ្លេស មន្រ្តីសុខាភិបាលអង់គ្លេសព្យាករណ៍ថា ចំនួនអ្នកជំងឺ Covid-19 អាចឡើងដល់ ១ ម៉ឺននាក់ដែរ។ ក្នុងពេលជាមួយគ្នានោះ នៅអាមេរិកនិងអ៊ីរ៉ង់ ជំងឺរាតត្បាត Covid-19 បានបន្តផ្ទុះយ៉ាងគំហុកនិងរាលដាលក្នុងទ្រង់ទ្រាយធំ។

នៅក្នុងតំបន់អាស៊ាន ក្រសួងសុខាភិបាលសិង្ហបុរី នាថ្ងៃទី ១៧ ខែមីនា បានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២៣ ករណីថ្មី ធ្វើឲ្យចំនួនករណី Covid-19 សរុបកើនដល់ ២៦៦ នាក់។ នាថ្ងៃដដែលនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៩ ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណី Covid-19 សរុបនៅក្នុងប្រទេសកើនដល់ ៣៣ ករណី។ ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីចំនួន ៣០ ករណី ដែលនាំឲ្យចំនួនករណីសរុបកើនឡើងដល់ ១៧៧ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ