ជំងឺរាតត្បាត Covid-19 បណ្តាលឲ្យមានមនុស្សជាង ២,២ លាននាក់បានស្លាប់ នៅទូទាំងសកលលោក

(VOVWORLD) - គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងរាតត្បាតជម្ងឺ COVID-19 ជាង ១០៣,៥០ ករណី ដែលក្នុងនោះមានមនុស្សចំនួន ៦៥៣.៦៩៥ នាក់បានស្លាប់។ 
ជំងឺរាតត្បាត Covid-19 បណ្តាលឲ្យមានមនុស្សជាង ២,២ លាននាក់បានស្លាប់ នៅទូទាំងសកលលោក - ảnh 1ប្រជាជនរង់ចាំនៅតាមជួរដើម្បីយកសំណាកជំងឺ COVID-19 នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១ ។ រូបថត៖ Yonhap/TTXVN

យោងតាមទិន្នន័យនៅលើគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងជំងរាតត្បាតជម្ងឺ COVID-19 ជាង ១០៣,៥០ ករណី ដែលក្នុងនោះមានមនុស្សចំនួន ៦៥៣.៦៩៥ នាក់បានស្លាប់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ពិភពលោកមានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៨៥.៦៩៥ ករណីបន្ថែមទៀត និងមានអ្នកស្លាប់ថ្មីជាង ៩.០០០ នាក់ផងដែរ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩ ហើយក្នុងរយៈពេល ២៤ ម៉ោងកន្លងមក មានករណីឆ្លងជំងឺកូវីដ១៩ ថ្មី ១០៣.៨៦៩ ករណីបន្ថែមទៀត និងមានអ្នកស្លាប់ថ្មីចំនួន ១.៨២៥ នាក់។ នាបច្ចុប្ប្ននេះ អាមរិកមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ២៦,៧៣ លាននាក់ និងមានអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩ចំនួន ៤៥២.២១៨ នាក់។ បន្ទាប់មកពីសហរដ្ឋអាមេរិក គឺប្រទេសឥណ្ឌា ប្រស៊ីល រុស្ស៊ី  អង់ក្លេស និងបារាំងជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ