ជំងឺរាតត្បាត COVID-19 បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញនៅលើពិភពលោក
(VOVWORLD) - ពិភពលោកមានករណីឆ្លងជំងឺ COVID-19 ជាង ៧,៨ លាននាក់ ដែលក្នុងនោះមានអ្នកស្លាប់ជាង ៤៣១ ពាន់នាក់។
(រូបថត៖ TTXVN) |
គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ពិភពលោកមានករណីឆ្លងជំងឺ COVID-19 ជាង ៧,៨ លាននាក់ ដែលក្នុងនោះមាន អ្នកស្លាប់ជាង ៤៣១ ពាន់នាក់។ ស្ថានភាពជំងឺរាតត្បាតនៅអាមេរិកខាងត្បូងមិនទាន់មានសញ្ញាថយចុះឡើយ ខណៈដែលចិនដីគោកបានរកឃើញករណីឆ្លងជំងឺថ្មីខ្ពស់បំផុតចាប់តាំងពីខែមេសាមក។ ជាក់ស្ដែងទីក្រុងប៉េកាំង បានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៣៦ នាក់បន្ថែមក្នុងរយៈពេល ១ ថ្ងៃប៉ុណ្ណោះ។ ករណីឆ្លងជំងឺទាំងនេះនៅទីក្រុងប៉េកាំងកំពុងបង្កើនការព្រួយបារម្ភអំពីរលកឆ្លងជំងឺទី ២ នៅចិនផងដែរ៕