ជំងឺរាតត្បាត COVID-19 ៖ ពិភពលោកកត់ត្រាអ្នកស្លាប់ជាង ១៧០.០០០ នាក់

(VOVWORLD) - យោងតាមការស្ថិតិរបស់ worldometers.info ដែលបានធ្វើបច្ចុប្បន្នភាពរហូតដល់ម៉ោង ៨ ព្រឹកថ្ងៃទី ២១ខែមេសា (តាមម៉ោង វៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺរាតត្បាត COVID-19 ចំនួន ២.៤៧០.៣៤៣ នាក់ និងអ្នកស្លាប់ជាង ១៧០.៣៤០ នាក់។  

ជាមួយនឹងអ្នកឆ្លងថ្មីជាង ៦៣.០០០ នាក់និងអ្នកស្លាប់ជាង ៥០០០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកកំពុងកត់ត្រានូវការ    វិវត្តវិជ្ជមានពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ផងដែរ។

ទោះបីជាចំនួនអ្នកឆ្លងថ្មីនិងអ្នកស្លាប់ក្នុងចំណុចកណ្តាលផ្ទុះជំងឺនៅអាមេរិកបានធ្លាក់ចុះបន្តិចក៏ដោយ ប៉ុន្តែវាបានបង្ហាញ ពីនិន្នាការវិជ្ជមានក្នុងរយៈពេល២ថ្ងៃកន្លង     មក។ គិតត្រឹមថ្ងៃទី ២១ ខែមេសា ករណីឆ្លងជំងឺ COVID-19  នៅប្រទេសនេះមានចំនួន ៧៩២.៤៤០ ដែលកើនឡើងជាង ២៧.៨០០ នាក់និ ងជិត ៤២.៥០០ នាក់ត្រូវបានបាត់បង់ជីវិតផងដែរ។ នាច្ចុប្បន្ននេះករណីជាសះស្បើយជិត ៧២.០០០ ករណី។

ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅអឺរ៉ុបនៅតែត្រូវបានកត់ត្រានូវការវិវត្តន៍យ៉ាងវិជ្ជមានផងដែរ។ អ្នកស្លាប់នៅប្រទេសអេស្ប៉ាញក៏បានធ្លាក់ចុះជាលើកដំបូង ក្រោមចំនួន ៤០០ នាក់។ រីឯប្រទេសអ៊ីតាលីបានកត់ត្រាអ្នកឆ្លងជំងឺចំនួន ២.២៥៦ នាក់ ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ១៨១.២២៨ ករណី។

នៅអាស៊ីអាគ្នេយ៍ អ្នកឆ្លងជំងឺ COVID-19 បានកើនឡើងលើសពី ៣០,០០០ នាក់ ។ ប្រទេសសិង្ហបុរីគឺជាតំបន់ផ្ទុះជំងឺរាតត្បាតធំជាងគេនៅក្នុងតំបន់ ដែលមានករណីវិជ្ជមានចំពោះវីរុស Sar-Cov-2 ជាង ៨០០០ ករណី ដែលកើនឡើង ១,៤២៦ ករណី ក្នុងនោះមានមនុស្ស ១១ នាក់បានស្លាប់។ នាបច្ចុប្បន្ននេះ៩០% នៃអ្នកឆ្លងជំងឺនៅសិង្ហបុរីពាក់ព័ន្ធនឹងពលករបរទេស។ ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ១៨៥ ករណី ដែលនាំឱ្យអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់ ៦.៧៦០ នាក់។ រីឯប្រទេសវៀតណាម ឡាវ    កម្ពុជា និងទីម័រខាងកើត ជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមិនទាន់មានអ្នកស្លាប់ដោយសារជំងឺរាតត្បាត Covid-19 នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ