ជំំងឺរាតត្បាត Covid-19៖ មានមនុស្សលើសពី ១៤,៤ លាននាក់ត្រូវបានឆ្លងជំងឺនិងអ្នកស្លាប់មាននចំនួន ៦០៤.០៥៨ នាក់នៅទូទាំងពិភពលោក
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ២១២.៧០០ ករណី និងមានអ្នកស្លាប់ចំនួន ៤.៨២៦ នាក់ ដែលនាំឱ្យមានករណីឆ្លងជំងឺសរុបលើសពី ១៤,៤ លាន នាក់ ហើយចំនួនអ្នកស្លាប់សរុបមាន ៦០៤.០៥៨ នាក់។
ជាពិសេស សហរដ្ឋអាមេរិកបានកត់ត្រាករណី ឆ្លងថ្មីចំនួន ៦០.៩៧១ ករណីថែមទៀត។ រីឯប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងជំងឺខ្ពស់បំផុតទីបី នៅលើពិភពលោកដែលឈរនៅពីក្រោយសហរដ្ឋអាមេរិកនិងឥណ្ឌាដោយមានករណីឆ្លងជំងឺចំនួន ២៦.៤២៧ ករណី និងអ្នកស្លាប់ចំនួន ៨០៣ នាក់។
ប្រទេសប៉េរូជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានករណីឆ្លងជំងឺថ្មីចំនួន ៣.៩៦៣ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ប្រទេសម៉ិកស៊ិកគឺជាតំបន់ផ្ទុះឡើងជំងឺរាតត្បាតនេះធំជាងគេទី៧ លើពិភពលោក ដោយមានករណីឆ្លងថ្មីចំនួន ៨.៤៤៥ ករណី និងមានអ្នកស្លាប់ចំនួន ៧៣៦ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកផងដែរ៕