ជំងឺរាតត្បាត COVID-19៖ រកឃើញអ្នកជំងឺចំនួន ១៤ នាក់បន្ថែមទៀតវិជ្ជមាន​ជាមួយ SARS-CoV-2

(VOVWORLD) - ក្រសួងសុខាភិបាលបានផ្ដល់អនុសាសន៍ថា៖ ប្រជា ជនមិនត្រូវចេញដើរក្រៅផ្ទះបើគ្មានការងារចាំបាច់។
ជំងឺរាតត្បាត COVID-19៖ រកឃើញអ្នកជំងឺចំនួន ១៤ នាក់បន្ថែមទៀតវិជ្ជមាន​ជាមួយ SARS-CoV-2 - ảnh 1 រកឃើញអ្នកជំងឺចំនួន ១៤ នាក់បន្ថែមទៀតវិជ្ជមានជាមួយ SARS-CoV-2

ក្នុងរយៈពេល ២៤ ម៉ោង វៀត ណាមបានរកឃើញ ករណីឆ្លងថ្មីចំនួន ១៤ នាក់ ដែលបង្កើនចំនួនករណីឆ្លង COVID-19 សរុបនៅវៀតណាម កើនដល់ ១៤៨ នាក់។ ក្នុងចំណោម ១៤ ករណីឆ្លងថ្មីនេះ មាន ១០ ករណីត្រូវដាក់ នៅដាច់ដោយឡែកភ្លាមៗ បន្ទាប់ ពីចូលមកវៀត ណាមនិងករណីមួយទៀតជាគ្រូពេទ្យដែលឆ្លងពីអ្នកជំងឺដែលកំពុងព្យាបាល នៅដាច់ដោយ ឡែក (ករណីទាំង ១១ នាក់នេះមិនមានគ្រោះថ្នាក់ក្នុងការឆ្លងរាលដាលដល់សហគមន៍ទេ); មានករណីចំនួន ០៣ នាក់ផ្សេងទៀត ធ្លាប់មានការប្រាស្រ័យក្នុងសហគមន៍។ នាបច្ចុប្បន្ននេះ អ្នកជំងឺទាំងអស់កំពុងត្រូវដាក់នៅដាច់ដោយឡែកក្នុងស្ថានភាពសុខភាពមានស្ថេរភាព។

ក្រសួងសុខាភិបាលបានផ្ដល់អនុសាសន៍ថា៖ ប្រជាជនមិនត្រូវចេញដើរក្រៅផ្ទះបើគ្មានការងារចាំបាច់។ មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ត្រូវនៅក្នុងផ្ទះគ្រប់ពេលវេលា។ បណ្តាមូលដ្ឋានបន្តអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ