ជំងឺរាតត្បាត COVID-19៖ វៀតណាមឈានចូលថ្ងៃទី ៣៧ ដោយមិនមានករណី ឆ្លងនៅក្នុងសហគមន៍

(VOVWORLD) - រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន ២៦៧ នាក់ក្នុងចំណោមអ្នកជំងឺ ៣២៤ នាក់មានផ្ទុកវីរុស SARS-CoV-2 នៅវៀតណាម ត្រូវបានប្រកាសថា ជាសះស្បើយឡើងវិញ ដែលស្រូបយក ៨២% នៃករណីអ្នកជំងឺទាំងអស់។ 

គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 បានឲ្យដឹង ថា៖ ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី ១៦ ខែមេសា ដល់ម៉ោង ៦ ថ្ងៃទី ២៣ ខែឧសភា គឺរយៈពេល ៣៧ ថ្ងៃដែលវៀតណាមមិនបានកត់ត្រាករណីឆ្លងនៅក្នុងសហគមន៍ឡើយ។ ករណីឆ្លងសរុបចំនួន ១៨៤ ត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីបានចូលមកវៀតណាម។

រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន ២៦៧ នាក់ក្នុងចំណោមអ្នកជំងឺ ៣២៤ នាក់ មានផ្ទុកវីរុស SARS-CoV-2 នៅវៀតណាមត្រូវបានប្រកាសថា ជាសះស្បើយឡើងវិញ ដែលស្រូបយក ៨២% នៃករណីអ្នកជំងឺទាំងអស់។ បច្ចុប្បន្ន អ្នកជំងឺដែលនៅសល់ចំនួន ៥៧ នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពថ្នាក់មជ្ឈឹមនិងតាមខេត្តនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ