ជំងឺរាតត្បាត COVID-19 ៖ ស្ថានភាពជំងឺឆ្លងក្នុងថ្ងៃទី ២៦ ខែឧសភា

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិរបស់ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹកនាថ្ងៃទី ២៧ ខែឧសភា (តាមម៉ោងUTC) មានមនុស្សជាង ៣៥១.០០០ នាក់នៅលើពិភពលោកត្រូវបានស្លាប់ដោយសារវីរុស SARS-CoV-2 ដែលបណ្តាលជំងឺរាតត្បាត COVID-19 ហើយមានករណីឆ្លងវីរុសដ៏កាចសាហាវនេះសរុបលើសពី ៥,៦៧ លានករណីផងដែរ។
ជំងឺរាតត្បាត COVID-19 ៖ ស្ថានភាពជំងឺឆ្លងក្នុងថ្ងៃទី ២៦ ខែឧសភា - ảnh 1 បុគ្គលិកពេទ្យបញ្ជូនអ្នកជម្ងឺ COVID-19 ពីរថយន្តសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យនៅញូវយ៉កកាលពីថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសនាំមុខគេនៅលើពិភពលោក ទាំងករណីស្លាប់និងករណីឆ្លងជំងឺ។ បន្ទាប់ពីសហរដ្ឋ អាមេរិកស្តីពីចំនួនករណីឆ្លងជំងឺនេះគឺប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញនិងចក្រភពអង់គ្លេស។

និន្នាការនៃការថយចុះករណីឆ្លងជំងឺបន្តកើតឡើងនៅបណ្តាប្រទេសភាគច្រើននៅលើពិភពលោក ទោះជាយ៉ាងណាក៏ដោយក្នុងបរិបទដែលប្រទេសសមាជិក អឺរ៉ុបជាច្រើនកំពុងបន្ធូរបន្ថយជាបណ្តើរៗនូវវិធានការណ៍ទប់ស្កាត់ជំងឺឆ្លងនិងស្តារសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ជំងឺរាតត្បាតសកល COVID-19 នៅតែមានហានិភ័យកកើតការផ្ទុះថ្មីដោយមាន "ចំណុចកណ្តាល" កំពុងបំលាស់ទីទៅកាន់តំបន់អាមេ រិកឡាទីនផងដែរ។

រីឯនៅអាស៊ីវិញ គណៈកម្មការសុខភាពជាតិចិន (NHC) បានប្រកាសពីករណីឆ្លងជំងឺថ្មីចំនួន ៧ ករណីបន្ថែមទៀតនៅប្រទេសចិនដីគោក ករណីទាំងនេះសុទ្ធសឹងតែឆ្លងពីក្រៅប្រទេសមកចូលប្រទេសចិន ។ NHC ក៏បានឲ្យដឹងថាមិនទាន់កត់ត្រាករណីឆ្លងជំងឺថ្មីក្នុងសហគមន៍និងគ្មានករណីស្លាប់ថ្មីនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ