ជំងឺរាតត្បាត COVID-19៖ ស្ថានភាពជំងឺនាថ្ងៃទី ២០ ខែសីហា
(VOVWORLD) - គិតត្រឹមម៉ោង ២ ព្រឹកថ្ងៃទី ២០ ខែសីហា (តាមម៉ោង UTC) ទូទាំងពិភពលោកបានកត់ត្រាអ្នកជំងឺកូវីដ១៩សរុបជាង ២២,៥៥ លាននាក់ ដែលក្នុងនោះមានអ្នកជំងឺជាង ៧៨៩,៩០០ នាក់បានស្លាប់ (ស្មើនឹងប្រមាណ ៥%) ផងដែរ។
បុគ្គលិកពេទ្យបានយកសំណាកធ្វើតេស្តិ៍ជំងឺកូវីដ១៩ សម្រាប់ប្រជាជននៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២០ ។ (រូបថត៖ THX / TTXVN) |
យោងតាមគេហទំព័រ worldometer .info បានឲ្យដឹងថា គិតត្រឹមម៉ោង ២ ព្រឹកថ្ងៃទី ២០ ខែសីហា (តាមម៉ោង UTC) ទូទាំងពិភពលោកបានកត់ត្រាអ្នកជំងឺកូវីដ១៩សរុបជាង ២២,៥៥ លាននាក់ ដែលក្នុងនោះមានអ្នកជំងឺជាង ៧៨៩,៩០០ នាក់បានស្លាប់ (ស្មើនឹងប្រមាណ ៥%) ផងដែរ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងជំងឺជាង ៥,៦៩ លានករណី និងមានករណីស្លាប់ជាង ១៧៦ .២០០ ករណី។ ឈរនៅបន្ទាប់ពីអាមេរីកគឺប្រទេសប្រេស៊ីលនិងឥណ្ឌាផងដែរ៕