ជំងឺរាតត្បាត Covid-19 ៖ ស្ថានភាពជំងឺរាតត្បាតក្នុងថ្ងៃទី ៦ ខែឧសភា
(VOVWORLD) - គិតត្រឹមម៉ោង ៩ យប់ថ្ងៃទី ៦ ខែឧសភា តាមម៉ោងវៀតណាម មានមនុស្សជាង ៣,៧៥ លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺ COVID-19 ដែលក្នុងនោះមានមនុស្សជាង ២៥៩.០០០ នាក់បានបាត់បង់ជីវិត។
ស្ថានភាពជំងឺរាតត្បាត Covid-19 ក្នុងថ្ងៃទី ៦ ខែឧសភា (រូបថត៖ Kinhtedothi) |
គិតត្រឹមថ្ងៃទី ៦ ខែឧសភា តាមម៉ោងវៀតណាម មានមនុស្សជាង ៣,៧៥ លាននាក់នៅទូទាំងពិភព លោកបានឆ្លងជំងឺ COVID-19 ដែលក្នុងនោះមានមនុស្សជាង ២៥៩.០០០ នាក់បានបាត់បង់ជីវិត។
យោងតាមទិន្នន័យគេហទំព័រស្ថិតិ worldometers.info សហរដ្ឋអាមេរិកឈរនៅចំណាត់ថ្នាក់លេខ១នៅលើពិភពលោកដែលមានករណីឆ្លងនិងស្លាប់ដោយវីរុស SARS-COV-2 ដោយមានអ្នកឆ្លងជំងឺជាង ១,២ លាននាក់ និងជាង ៧២.០០០ នាក់ បានបាត់បងជីវិតផងដែរ។
ជំងឺរាតត្បាតនៅសហរដ្ឋអាមេរិកនៅតែត្រូវបាន ចាត់ទុកថាមានហានិភ័យឆ្លងរីករាលដាលនៅក្នុងបរិបទដែលប្រទេសនេះកំពុងបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមជាបណ្តើរ ៗ ដើម្បីតភ្ជាប់សកម្មភាពសេដ្ឋកិច្ចឡើងវិញ៕