ជំងឺរាតត្បាត Covid-19 ៖ សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃជំងឺរាតត្បាតនៅពិភពលោក

(VOVWORLD) - គិតរហូតមកដល់ម៉ោង ២១៖០០ ថ្ងៃទី ២១ខែមិថុនា នៅលើពិភពលោកមានករណីឆ្លងជំងឺរាតត្បាត Covid-19 ចំនួន ៨.៩៥៤. ៥២២ ករណី និងមានអ្នកស្លាប់ចំនួន ៤៦.៤៦១ នាក់ ហើយករណីបានជាសះស្បើយមានចំនួន ៤.៧៦៥.៧៥៤ ករណី ។

យោងតាមគេហទំព័រស្ថិតិរបស់ worldometers.info បានឲ្យដឹងថាគិតរហូតមកដល់ម៉ោង ២១៖០០ ថ្ងៃទី ២១ខែមិថុនា នៅលើពិភពលោកមានករណីឆ្លងជំងឺរាតត្បាត Covid-19 ចំនួន ៨.៩៥៤.៥២២ ករណី និងមានអ្នកស្លាប់ចំនួន ៤៦.៤៦១ នាក់ ហើយករណីបានជាសះស្បើយមានចំនួន ៤.៧៦៥.៧៥៤ ករណី ។

សហរដ្ឋអាមេរិកនៅតែបន្តជាចំណុចកណ្តាលនៃជំងឺរាតត្បាតដ៏កាចសាហាវ នៅលើពិភពលោក ដោយមានអ្នកឆ្លងជំងឺចំនួន ២.៣៣១.៥៥០ នាក់ និងអ្នកស្លាប់ចំនួន ១២២.០០៣ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺប្រទេសប្រេស៊ីលដែលមានករណីឆ្លងជំងឺចំនួន ១.០៧០.១៣៩ ករណីនិងមានអ្នកស្លាប់ចំនួន ៥០.០៥៨ នាក់ បន្ទាប់មកគឺប្រទេសរុស្ស៊ី ឥណ្ឌា អង់គ្លេសនិងអេស្ប៉ាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ