ជំងឺរាតត្បាត COVID-19៖ អង់គ្លេសព្រមានពង្រីក​មុខសញ្ញា​ឆ្លងចូល​ប្រទេសដោយបង្ខំដាក់នៅដាច់ដោយឡែក

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែកក្កដា រដ្ឋាភិបាលអង់គ្លេសបានប្រកាសបទបញ្ញត្តិដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ចំពោះមនុស្សមកពីអេស្ប៉ាញ បន្ទាប់ពីម៉ោង ២៣ ថ្ងៃទី ២៥ ខែកក្កដា។
ជំងឺរាតត្បាត COVID-19៖ អង់គ្លេសព្រមានពង្រីក​មុខសញ្ញា​ឆ្លងចូល​ប្រទេសដោយបង្ខំដាក់នៅដាច់ដោយឡែក - ảnh 1 អ្នកដំណើរនៅអាកាសយានដ្ឋាន Heathrow ប្រទេសអង់គ្លេស (រូបថត៖ THX / TTXVN)

ក្នុងស្ថានភាពជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងដ៏គំហុកឡើងវិញនៅអឺរ៉ុប ក្រោយរយៈពេលជិតមួយ ខែ បន្ធូរស្រាលវិធានការធ្វើដំណើរក្នុងប្លុកនោះ រដ្ឋាភិបាលអង់ក្លេសនាថ្ងៃទី ២៦ខែកក្កដាបានឲ្យដឹងថាទីក្រុងឡុងដ៏អាចអនុវត្តន៍បទបញ្ញត្តិដាក់នៅដាច់ដោយឡែកដោយចាប់បង្ខំ ចំពោះមនុស្សឆ្លងចូលអង់គ្លេស រួមទាំងពលរដ្ឋអង់គ្លេស និងពលរដ្ឋមកពីប្រទេសមួយចំនួនទៀត។

មុននេះ នារសៀលថ្ងៃទី ២៥ ខែកក្កដា រដ្ឋាភិបាលអង់គ្លេសបានប្រកាសបទបញ្ញត្តិដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ចំពោះមនុស្សមកពីអេស្ប៉ាញ បន្ទាប់ពីម៉ោង ២៣ ថ្ងៃទី ២៥ ខែកក្កដាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ