ជំងឺរាតត្បាត COVID-19 ៖ អាមេរិកនៅតែជាចំណុចកណ្តាលនៃការរីករាលដាលជំងឺឆ្លងនៅលើពិភពលោក
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិរបស់ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ៤ ខែមិថុនា (តាមម៉ោងវៀតណាម) ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺរាតត្បាត COVID-19 សរុប ៦.៥៦៧.០៥៨ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៨៧.៨៩៩ នាក់។
ប្រជាជនតម្រង់ជួរសម្រាប់ការធ្វើតេស្ត Covid-19 នៅទល់មុខមន្ទីរពេទ្យ Elmhurst ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកnនាថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២០ (រូបថត៖REUTERS)
|
អ្នកជំងឺបានជាសះស្បើយមានចំនួន ៣.១៦៤.២៥៣ នាក់។
សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការរីករាលដាលនៃជំងឺឆ្លងនៅលើពិភពលោក ដែលមានអ្នកជំងឺចំនួន ១.៩០១.៧៨៣ នាក់ និងមានអ្នកស្លាប់ចំនួន ១០៩.១៤២ នាក់។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ម៉ិកស៊ិកគឺជាប្រទេសដែលក្តៅគគុកបំផុតលើពិភពលោកដោយកត់ត្រាករណីឆ្លងជំងឺចំនួន ៣.៩១២ បន្ថែមទៀត និងអ្នកស្លាប់មានចំនួន ១.០៩១ នាក់ផងដែរ៕