ជំងឺរាតត្បាត COVID-១៩ ៖ សហភាពអឺរ៉ុបផ្តល់អាជ្ញាប័ណ្ណជាផ្លូវការសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Moderna

(VOVWORLD) - លោក Emer Cooke នាយកប្រតិបត្តិរបស់ស្ថាប័ន EMA បានឲ្យដឹងថាការផ្តល់អាជ្ញាប័ណ្ណវ៉ាក់សាំងរបស់ Moderna គឺជា«ការបន្ថែមឧបករណ៍ដើម្បីជំនះពុះពារលើភាពអាសន្ននាបច្ចុប្បន្ន" ។
ជំងឺរាតត្បាត COVID-១៩ ៖ សហភាពអឺរ៉ុបផ្តល់អាជ្ញាប័ណ្ណជាផ្លូវការសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Moderna - ảnh 1វ៉ាក់សាំង Pfizer / BioNTech COVID-19 នៅកន្លែងចាក់វ៉ាក់សាំងមួយនៅទីក្រុងTel Aviv ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

នាថ្ងៃទី ៦ ខែមករា សហភាពអឺរ៉ុប ( EU) បានចេញអាជ្ញាប័ណ្ណជាផ្លូវការស្តីពីការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺរាតត្បាត កូវីដ១៩ ដែលត្រូវបានផ្សំថ្នាំ និងអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Moderna (សហរដ្ឋអាមេរិក)។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បានចេញសេចក្តីជូនដំណឹងនេះ បន្ទាប់ពីស្ថាប័នឱសថអឺរ៉ុប (EMA) បានអនុម័តលើការផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតឱ្យផ្គត់ផ្គង់វាក់សាំងនេះ។ 

លោក Emer Cooke នាយកប្រតិបត្តិរបស់ស្ថាប័ន EMA បានឲ្យដឹងថាការផ្តល់អាជ្ញាប័ណ្ណវ៉ាក់សាំងរបស់ Moderna គឺជា«ការបន្ថែមឧបករណ៍ដើម្បីជំនះពុះពារលើភាពអាសន្ននា បច្ចុប្បន្ន" ។ ទន្ទឹមនឹងនេះដែរ លោកស្រី Ursula von der Leyen ក៏បានហៅដំណឹងល្អនេះចំពោះការខិតខំប្រឹងប្រែងក្នុងការទទួលបានវ៉ាក់សាំងបន្ថែមទៀតសម្រាប់ប្រជាជននៅអឺរ៉ុបផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ