ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងថ្មីបានថយចុះបន្តិច អ្នកជំងឺចំនួន ៥,២៥៧នាក់បានជាសះស្បើយ
(VOVWORLD) - ចំនួនអ្នកជំងឺដែលបានប្រកាសថាជាសះស្បើយក្នុងថ្ងៃនោះមានចំនួន ៥,២៥៧ករណី អ្នកស្លាប់មានចំនួន ៦៤ករណី។
គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ១៣ ខែវិច្ឆិកា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១៤ ខែវិច្ឆិកា ប្រទេសវៀត ណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៨,១៧៦ ករណី ក្នុងនោះ ១៣ ករណីត្រូវបាននាំចូល និង ៨,១៦៣ ករណីត្រូវបានកត់ត្រាក្នុងប្រទេស (ធ្លាក់ចុះ ២៨៨ ករណីបើធៀបនឹងថ្ងៃមុន) នៅតាមខេត្តចំនួន ៥២។ ចំនួនអ្នកជំងឺដែលបានប្រកាសថាជាសះស្បើយក្នុងថ្ងៃនោះមានចំនួន ៥,២៥៧ករណី អ្នកស្លាប់មានចំនួន ៦៤ករណី។
ទាក់ទិននឹងការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី ១៣ ខែវិច្ឆិកា វៀតណាមសម្រេចបានអត្រាចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ប្រមាណ ៨៧% និងអត្រាចាក់វ៉ាក់សាំងគ្រប់ពីរដូស មាណ ៤៦% នៃប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ មានខេត្តចំនួន ១៦/៦៣ ដែលមានការគ្របដណ្តប់ការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសជាង ៩៥% នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ រួមមានទីក្រុងហាណូយ ក្វាងនិញ ដាណាង ទីក្រុងហូជីមិញ Ba Ria – Vung Tau និង Binh Duong៕