(VOVWORLD) - សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការរីករាលដាលនៃជំងឺនេះ ជាមួយនឹងការឆ្លងចំនួន ២៧.៤០០.៥១១ ករណី។
យោងតាមគេហទំព័រ worldometers.info គិតត្រឹមម៉ោង ១ ព្រឹកថ្ងៃទី ៦ ខែកុម្ភៈ (តាមម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងសរុបជិត ១០៦ លាននាក់ និងជាង ២,៣ លាននាក់បានស្លាប់ដោយសារវីរុស SARS-CoV-2 ដែលបណ្តាលមកជំងឺរាតត្បាតកូវីដ ១៩។
យ៉ាងណាមិញ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការរីករាលដាលនៃជំងឺនេះ ជាមួយនឹងការឆ្លងចំនួន ២៧.៤០០.៥១១ ករណី និង ៤៧០.៤១៨ នាក់បានស្លាប់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺឥណ្ឌានិងប្រេស៊ីល៕