ជំងឺរាតត្បាតកូវីដ -១៩៖ បញ្ចូនពលរដ្ឋវៀតណាមជិត ២៧០ នាក់ពីអូស្ត្រាលីនិងណូវែលហ្សេឡង់វិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ ស្ដ្រីមានផ្ទៃពោះ មនុស្សចាស់ និយោជិកដែលមានកិច្ចសន្យាផុតកំណត់សិ ស្សដែលមិនមានកន្លែងស្នាក់នៅ ដោយសារសាលាបិទទ្វារ និងករណីមានស្ថានភាពលំបាកផ្សេងទៀត។
នាថ្ងៃទី ២៣ ខែកញ្ញា អាជ្ញាធរវៀតណាម ស្ថាប័នតំណាងវៀតណាមនៅអូស្ត្រាលីនិងញូវហ្សេឡែន និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានរួមសហការជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសសាមី ដើម្បីបញ្ចូនពលរដ្ឋ វៀតណាម ជិត ២៧០ នាក់ពីអូស្ត្រាលី និងនូវែលហ្សេឡង់ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ ស្ដ្រីមានផ្ទៃពោះ មនុស្សចាស់ និយោជិកដែលមានកិច្ចសន្យាផុតកំណត់សិ ស្សដែលមិនមានកន្លែងស្នាក់នៅ ដោយសារសាលាបិទទ្វារ និងករណីមានស្ថានភាពលំបាកផ្សេងទៀត។
បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកធ្វើដំណើរតាមជើងហោះហើរស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងត្រូវបានដាក់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ៕