ជំងឺរាតត្បាតកូវីដ ១៩ រុញថយកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រនៅអាស៊ី ២ ឆ្នាំថែមទៀត
(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យអាក់ខានដល់និន្នាការកាត់បន្ថយភាពក្រីក្ររយៈពេលយូរអង្វែងនៅអាស៊ី -ប៉ាស៊ីហ្វិក ភាគច្រើនដោយសារអត្រាភាពអត់ការងារធ្វើខ្ពស់ និងកំហិតទទួលបានបណ្ដាញសុខុមាលភាពសង្គម។
ពលករចំណាកស្រុករាយការណ៍ពីស្ថានភាពសុខភាព (រូបថតឯកសារ៖ THX/VNA) |
ជំងឺរាតត្បាតកូវីដ ១៩ បានពន្យារពេលការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅអាស៊ី -ប៉ាស៊ីហ្វិកយ៉ាងហោចណាស់ពីរឆ្នាំទៀត ហើយទីកន្លែងជាច្រើននៅតំបន់នេះនឹងពិបាកជាងមុខ ដើម្បីរួចផុតពីភាពក្រីក្រ។
យោងតាមរបាយការណ៍តួរលេខសំខាន់ៗនៅអាស៊ី -ប៉ាស៊ីហ្វិកឆ្នាំ ២០២២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថ្ងៃទី ២៤ សីហា បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យអាក់ខានដល់និន្នាការកាត់បន្ថយភាពក្រីក្ររយៈពេលយូរអង្វែងនៅអាស៊ី -ប៉ាស៊ីហ្វិក ភាគច្រើនដោយសារអត្រាភាពអត់ការងារធ្វើខ្ពស់ និងកំហិតទទួលបានបណ្ដាញសុខុមាលភាពសង្គម។ យោងតាមរបាយការណ៍ថា ដល់ឆ្នាំ២០៣០ អត្រាភាពក្រីក្រតោកយកនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះក្រោម ១% ។ ក្នុងពេលនោះ តាមការព្យាការណ៍ថា ប្រជាជនប្រមាណ ២៥% នៅតំបន់នេះត្រូវបានចាត់ទុកថាជាវណ្ណៈកណ្តាល។ ទោះយ៉ាងណាក៏ដោយ របាយការណ៍ក៏បានឲ្យដឹងថា យថាទស្សន៍នេះរងការ គំរាមកំហែងដោយភាពខុសគ្នានៃការចល័តសង្គម និងអស្ថិរភាពដទៃទៀត ដូចជាលទ្ធភាពឱនភាពសេដ្ឋកិច្ច អតិផរណា ជម្លោះដែលកំពុងប្រព្រឹត្តិទៅទាក់ទងនឹងកត្តាសំខាន់នៅលើពិភពលោក ស្ថានការណ៍អ សន្តិសុខស្បៀងកើនឡើង និងផលប៉ះពាល់នៃតម្លៃថាមពលផងដែរ៕