ជំងឺរាតត្បាតកូវីដ ១៩៖ វៀតណាមរកឃើញអ្នកឆ្លងជំងឺថ្មី ដែលជាករណីឆ្លងចូលប្រទេសខុសច្បាប់ ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ

(VOVWORLD) - រហូតមកដល់ពេលនេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៤៤០។
ជំងឺរាតត្បាតកូវីដ ១៩៖ វៀតណាមរកឃើញអ្នកឆ្លងជំងឺថ្មី ដែលជាករណីឆ្លងចូលប្រទេសខុសច្បាប់ ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ - ảnh 1មន្ទីរពេទ្យនៅខេត្ត Vinh Long (រូបថត៖ VOV)

យោងតាមព័ត៌មានរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានឲ្យដឹងថា គឹតត្រឹមម៉ោង ១៨ ថ្ងៃទី ២៥ ខែធ្នូ ដល់ម៉ោង ១៨ ថ្ងៃទី ២៦ ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១ នាក់។ នេះគឺជាអ្នកជំងឺដែលបានឆ្លងចូលប្រទេសខុសច្បាប់ ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗនៅខេត្ត Vinh Long។ ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៤៤០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ