ជំងឺរាតត្បាតកូវីដ ១៩៖ សហគមន៍ពលរដ្ឋដើមកំណើតវៀតណាម​នៅកម្ពុ​ជាបន្តទទួល​បានទំនិញជួយឧបត្ថម្ភរាប់សិបតោន

(VOVWORLD) - កញ្ចប់ទំនិញជួយឧបត្ថម្ភរបស់ស្ថាប័ន អង្គការជាច្រើននៅតាមខេត្តជាប់ព្រំដែនកម្ពុជា ដូចជា៖ គណៈកម្មាធិការរណសិរ្សមាតុភូមិនិងសមាគមកាកបាទក្រហមខេត្ត Binh Phuoc  Dong Nai  An Giang និង Dong Thap ។
ជំងឺរាតត្បាតកូវីដ ១៩៖ សហគមន៍ពលរដ្ឋដើមកំណើតវៀតណាម​នៅកម្ពុ​ជាបន្តទទួល​បានទំនិញជួយឧបត្ថម្ភរាប់សិបតោន - ảnh 1សហគមន៍ពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជាបន្តទទួលបានទំនិញជួយឧបត្ថម្ភរាប់សិបតោន (រូបថត៖ TTXVN)

នៅថ្ងៃទី ១៣ ខែមេសា ទំនិញចំបាច់រាប់សិបតោន រួមមានស្បៀងអាហារ និងបរិក្ខាសុខាភិបាលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានបញ្ជូនទៅសហគមន៍ពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ដែលកំពុងជួបប្រទះនឹងការលំបាក ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២១។ កញ្ចប់ទំនិញជួយឧបត្ថម្ភរបស់ស្ថាប័ន អង្គការជាច្រើននៅតាមខេត្តជាប់ព្រំដែនកម្ពុជា ដូចជា៖ គណៈកម្មាធិការរណសិរ្សមាតុភូមិនិងសមាគមកាកបាទក្រហមខេត្ត Binh Phuoc  Dong Nai  An Giang និង Dong Thap មិនត្រឹមតែផ្តល់ការគាំទ្រទាន់ពេលវេលាដល់ប្រជាអាណិកជនប៉ុណ្ណោះទេ ថែមទាំងកងកម្លាំងកម្ពុជានៅខ្សែប្រយុទ្ធជួរមុខទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ