ជំងឺរាតត្បាតកូវីដ ១៩៖ អ្នកជំងឺទី ២៧ បានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃប្រចាំកាយធ្ងន់ធ្ងរ
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែសីហា អង្គភាពអចិន្ត្រៃយ៍ពិសេសទទួលបន្ទុកការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៃក្រសួងសុខាភិបាលទីក្រុង Da Nang បានជូនដំណឹងអំពីករណីអ្នកជំងឺកូវីដ ១៩ ស្លាប់។
នោះជាអ្នកជំងឺទី ២៧ ហើយដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ចាប់តាំងពីមានការឆ្លង រាលដាលជំងឺនៅវៀតណាម។ អ្នកជំងឺមានលេខរៀង ៥៧៧ (ភេទស្រី អាយុ ៧៣ ឆ្នាំ) មានទីតាំងស្នាក់នៅស្រុក Lien Chieu - ទីក្រុង Da Nang ដែលមានប្រវត្តិជំងឺតម្រងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ ខ្សោយបេះដូង កំពុងលាងឈាម លើសឈាម និងបាក់ឆ្អឹងភ្លៅស្តាំ។ អ្នកជំងឺបានស្លាប់នៅព្រឹកថ្ងៃទី ២៣ សីហា នៅមជ្ឈមណ្ឌលសុខាភិបាល Hoa Vang៕