ជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលយ៉ាងស្មុគ្រស្មាញនៅកូរ៉េខាងត្បូង
(VOVWORLD) - យោងតាមទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ និង ៣០ នាទី ថ្ងៃទី ២៤ មិនា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៤៧៥,៨ លាននាក់ និងមានករណីស្លាប់ជាង ៦,១២ លាននាក់។
បុគ្គលិកពេទ្យដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (រូបថត៖ THX/VNA) |
ជំងឺរាតត្បាតកំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅកូរ៉េខាងត្បូង។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺរាតត្បាតកូរ៉េខាងត្បូង (KDCA) បានប្រកាសកាលពីថ្ងៃទី ២៤ ខែមិនាថា ប្រទេសនេះបានរកឃើញករណីស្លាប់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ខ្ពស់បំផុតចាប់តាំងពីពេលជំងឺរាតត្បាតបានផ្ទុះឡើង ពោលគឺ ៤៧០ ករណី ហើយមានករណីឆ្លងថ្មីចំនួន ៣៩៥ ៥៩៨ នាក់។
នៅអឺរ៉ុបវិញ ព័រទុយហ្គាល់បានប្រកាសថា នៅតែរក្សាការប្រកាសអាសន្នពីជំងឺរាតត្បាតបច្ចុប្បន្នរហូតដល់ថ្ងៃទី ១៨ ខែមេសាខាងមុខ។ តាមនោះ ប្រជាពលរដ្ឋនៅតែត្រូវពាក់ម៉ាស់ នៅលំហបិតជិតតាមទីសាធារណៈ។
ក្នុងពេលនោះ ហូឡង់បានលុបចោលរាល់វិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕