ជំងឺរាតត្បាតកូវីដ-១៩៖ គ្មានករណីឆ្លងថ្មីព្រឹកថ្ងៃទី ១១ វិច្ឆកា

(VOVWORLD) - ក្នុងរយៈពេលកន្លងមក ចំនួនករណីឆ្លងថ្មីកូវីដ - ១៩នៅក្នុងប្រទេសវៀតណាមគឺសុទ្ធសឹងតែនាំចូលពីបរទេស ហើយអ្នកទាំងនេះ ត្រូវបានធ្វើចត្តាឡីស័កភ្លាម។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ១០ ខែវិច្ឆិកា រហូតដល់ម៉ោង ៦ ថ្ងៃទី ១១ ខែវិច្ឆិកា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ-១៩ឡើយ។ ហេតុដូច្នេះ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ប្រទេសវៀតណាមមានអ្នកវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ១.២២៦ នាក់ ។ ក្នុងនោះអ្នកជំងឺចំនួន ១.០៨៧ នាក់ ត្រូវបានប្រកាសជាសះស្បើយ ហើយអ្នកស្លាប់មានចំនួន ៣៥ នាក់។

ប្រទេសវៀតណាមក៏បានឆ្លងកាត់ ៧០ ថ្ងៃជាប់ៗគ្នា ដោយគ្មានករណីឆ្លងថ្មីកូវីដ ១៩នៅក្នុងសហគមន៍។ ក្នុងរយៈពេលកន្លងមក ចំនួនករណីឆ្លងថ្មីកូវីដ - ១៩នៅក្នុងប្រទេសវៀតណាមគឺសុទ្ធសឹងតែនាំចូលពីបរទេស ហើយអ្នកទាំងនេះ ត្រូវបានធ្វើចត្តាឡីស័កភ្លាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ