ជំ​ងឺ​រាតត្បាតកូវីដ-១៩ នៅតែ​មាន​ការ​វិវឌ្ឍ​យ៉ាងស្មុគស្មាញនៅ​ជុំវិញពិភពលោក

(VOVWORLD) - សហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៊ីល នៅតែជាប្រទេសចំនួនបីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ 
ជំ​ងឺ​រាតត្បាតកូវីដ-១៩ នៅតែ​មាន​ការ​វិវឌ្ឍ​យ៉ាងស្មុគស្មាញនៅ​ជុំវិញពិភពលោក - ảnh 1បុគ្គលិកសុខាភិបាលដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មជ្ឈមណ្ឌលសុខាភិបាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ THX/TTXVN)

យោងតាមទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃទី ២៧ ខែធ្នូ ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួន ២៨០,៣១៥,២០២ ករណី ក្នុងនោះមានករណីស្លាប់ចំនួន ៥,៤១៦,២៧៣នាក់។ ចំនួនករណីឆ្លងជំងឺនៅអាមេរិក គឺជាង ៥៣,២លាននាក់ ស្មើនឹង១/៦ នៃករណីឆ្លងកូវីដ១៩សរុបនៅលើពិភពលោក ខណៈដែលចំនួនអ្នកស្លាប់នៅអាមេរិក(៨៣៧,៨៥៤ករណី) ស្រូបយក១/៦ នៃចំនួនករណីស្លាប់នៅទូទាំងពិភពលោក។

ជំងឺរាតត្បាតកូវីដ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron ក្នុងប្រទេសជាច្រើន។ ប្រទេសជាច្រើនត្រូវរឹតបន្តឹងវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ដូចជាការបិទខ្ទប់ រឹតបន្តឹងការធ្វើដំណើរ និងលុបចោលព្រឹត្តិការណ៍នានា ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២២ជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ