ជំងឺរាតត្បាតកូវីដ១៩ នៅតែវិវត្តន៍ដ៏ស្មុគស្មាញនៅលើសកលលោក

(VOVWORLD) - យោងតាមទិន្នន័យស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី៥ ខែតុលា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាមានអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន ៣៥.៣៨៨.១៥៦ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ១.០៤១.៥៣៧ នាក់។ 
ជំងឺរាតត្បាតកូវីដ១៩ នៅតែវិវត្តន៍ដ៏ស្មុគស្មាញនៅលើសកលលោក - ảnh 1 បុគ្គលិកពេទ្យកំពុងបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅកាន់មណ្ឌលសុខភាពមមីម៉ុនដុននៅប៊្រុគ្លីនរដ្ឋញូវយ៉កសហរដ្ឋអាមេរិក។ (រូបថត៖ THX / VNA)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារ ជំងឺនេះ ដោយមានអ្នកឆ្លងជំងឺកូវដ ១៩ ចំនួន ៧.៦៣៦.១៨៥ នាក់ និងអ្នកស្លាប់មានចំនួន ២១៤.៦០៩ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលមានអ្នកជម្ងឺចំនួន ៦.៦២២. ១៨០ នាក់ ក្នុងនោះមាន ១០២.៧១៤ នាក់បានស្លាប់។

ចំណាត់ថ្នាក់ទី ៣ គឺប្រទេសប្រេស៊ីលដែលមានអ្នកជំងឺចំនួន ៤.៩១៥.២៨៩ នាក់ និងមានអ្នកស្លាប់ចំនួន ១៤៦.៣៧៥ នាក់។ ក្នុងសន្និសីទសរព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី ៤ ខែតុលា ក្រុមគ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិក លោគ ដូណាល់ត្រាំ ( Donald Trump) បានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសុខភាពរបស់ប្រធានាធិបតីអាមេរិក ហើយបានឲ្យដឹងថែមទៀតថាសុខភាពរបស់លោក ដូណាល់ត្រាំមានការរីកចម្រើនល្អ ហើយលោកអាចចាកចេញពីមន្ទីរពេទ្យយ៉ាងលឿនបំផុតនៅថ្ងៃទី ៥ ខែតុលា។ ទន្ទឹមនឹងនេះដែរ បេក្ខជនប្រធានាធិបតីអាមេរិក លោក Joe Biden ក៏មានលទ្ធផលអវិជ្ជចំពោះជំងឺកូវីដ១៩ ក្នុងការធ្វើតេស្តិ៍ លើកទី ២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ