ជំងឺរាតត្បាតកូវីដ-១៩ បណ្តាលឲ្យមនុស្សចំនួន៥,៥ លាននាក់ស្លាប់នៅទូទាំងពិភពលោក
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងកូវីដ-១៩ចំនួន ៦១.២៦២.៥៦៧នាក់ និងមានករណីស្លាប់ ចំនួន ៨៥៩.៣៥៦ នាក់។
ប្រជាជនពាក់ម៉ាស់ការពារកូវីដ១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ ( រូបថត៖ AFP/TTXVN) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង១ ព្រឹកថ្ងៃទី១០ ខែមករា (ម៉ោង UTC) នៅលើពិភពលោកបាន កត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣០៧.៨៦៩.០៤៦លាននាក់ ដែលក្នុងនោះមានអ្នកជំងឺចំនួន ៥.៥០៥.៨៣៩ លាននាក់បានស្លាប់។ ក្នុងរយៈពេល២៤ ម៉ោងកន្លងមកចំនួនអ្នកឆ្លង កូវីដ - ១៩ លើទូទាំងពិភពលោកមានការថយចុះបើប្រៀបធៀបនឹងថ្ងៃមុននោះ ពីកំរិតជាង ២,១លានករណី មកត្រឹមជាង ១,៨លានករណីប៉ុណ្ណោះ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងកូវីដ-១៩ចំនួន ៦១.២៦២.៥៦៧នាក់ និងមានករណីស្លាប់ ចំនួន ៨៥៩.៣៥៦ នាក់។ បន្ទាប់មកគឺឥណ្ឌា ប្រេស៊ីល និងអង់គ្លេស៕