ជំ​ងឺរាតត្បាត​កូវីដ​-១៩​ បន្តអាក់​ខានដល់សេវាសុខភាពជាមូលដ្ឋាន នៅក្នុងប្រទេសជាច្រើន

(VOVWORLD) - យោងតាមលទ្ធផលស្ទង់មតិថ្មីៗ ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃទី ៧ ខែកុម្ភៈ ប្រទេសភាគច្រើនក្នុងចំណោមប្រទេសសមាជិកទាំង ១៩៤ នៃអង្គការនេះ បានកត់ត្រាការអាក់ខាននៃសេវាសុខភាពជាមូលដ្ឋាន រួមទាំងកម្មវិធីចាក់វ៉ាក់សាំងនិងការព្យាបាលជំងឺឆ្លងដូចជា ជំងឺអេដស៍ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ 
ជំ​ងឺរាតត្បាត​កូវីដ​-១៩​ បន្តអាក់​ខានដល់សេវាសុខភាពជាមូលដ្ឋាន នៅក្នុងប្រទេសជាច្រើន - ảnh 1រូបភាព៖ AFP/TTXVN

ការស្ទង់មតិលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានអង្គការ WHO ធ្វើឡើងក្នុងរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២១ ដោយបានបង្ហាញថា មាន ៩២% ក្នុងចំណោមសមាជិកទាំង ១២៩  របស់ WHO បានកត់ត្រាការអាក់ខាននៃសេវាសុខភាពជាមូលដ្ឋាន ដូចជាការចាក់វ៉ាក់សាំង ឬការព្យាបាលជំងឺអេដស៍ក្នុងអំឡុងពេលខាងលើនេះ។ សេវាសុខភាពរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយមិនមានការប្រសើរឡើងដែលគួរឱ្យកត់សម្គាល់ណាមួយនោះឡើយ បើប្រៀបធៀបទៅនឹងលទ្ធផលស្ទង់មតិដែលបានធ្វើឡើងនៅដើមឆ្នាំ ២០២១។

WHO បានចាត់ទុកថា ការកើនឡើងនៃចំនួនប្រទេសដែលបានកត់ត្រាការអាក់ខាននៃសេវាសុខភាព គឺដោយសារបញ្ហាដែលធ្លាប់មានពីតាំងមុនមករបស់ប្រព័ន្ធសុខាភិបាល  ក៏ដូចជាការបន្ធូរបន្ថយនៃតម្រូវការប្រើប្រាស់សេវាទាំងនេះ។ ពេលវេលានៃការស្ទង់មតិនេះ ស្របពេលនឹងការកើនឡើងបរិមាណករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសជាច្រើន ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron នៅចុងឆ្នាំ ២០២១ ដែលបានបង្កសម្ពាធបន្ថែមទៀតទៅលើប្រព័ន្ធមន្ទីរពេទ្យ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ