ជំងឺរាតត្បាតកូវីដ-១៩​ បានសម្លាប់មនុស្សជិត ៦ លាននាក់នៅទូទាំងពិភពលោក

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១៖៣០នាទី ព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួន ៤២៤.៧៩៣.៣៥២នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៥.៩០៥.៨៣៥នាក់។
ជំងឺរាតត្បាតកូវីដ-១៩​ បានសម្លាប់មនុស្សជិត ៦ លាននាក់នៅទូទាំងពិភពលោក - ảnh 1បុគ្គលិកពេទ្យ ដឹកជញ្ជូនអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យនៅ Coral Gables ក្បែរទីក្រុង Miami សហរដ្ឋអាមេរិក។ (រូបថត៖ AFP/ TTXVN)

ក្នុងរយៈពេល ២៥ម៉ោងកន្លងទៅ នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងជំងឺថ្មី ចំនួន ១.២២០.៩៦៦ នាក់ ដែលក្នុងនោះរុស្ស៊ីបានស្រូប យកករណីភាគច្រើន ដោយមានចំនួន ១៧០.៦៩៩ ករណី បន្ទាប់មក គឺអាល្លឺម៉ង់ ដោយមានចំនួន ១០៤.១៣១ករណី។

សហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក រហូតមកដល់ពេលនេះអាមេរិកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ៨០.០៨៧.៦១៧នាក់ និងមានករណីស្លាប់ចំនួន ៩៥៩.៤១២ នាក់។ ឥណ្ឌាជាប់ចំណាត់ថ្នាក់ទីពីរនៅលើពិភពលោកដោយមានចំនួនករណីឆ្លងជំងឺ ជិតពាក់កណ្តាលអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ប្រេស៊ីលបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំនួនករណីស្លាប់ (៦៤៤.៣៦២នាក់)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ