ជំងឺរាតត្បាតកូវីដ-១៩នៅតែបង្កឡើងភាពអាសន្នផ្នែកសុខភាពសាធារណៈជាសកល

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទោះបីជាចំនួនករណីឆ្លងថ្មីបានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើនលើពិភព លោកក៏ដោយ ប៉ុន្តែ WHO នៅតែជឿជាក់ថា ប្រទេសជាច្រើនត្រូវរក្សាការប្រុងប្រយ័ត្ន ហើយជំរុញការចាក់វ៉ាក់សាំងឲ្យបានពេញលេញសម្រាប់ប្រជាជនដែលមានហានិភ័យខ្ពស់ បំផុត។

ជំងឺរាតត្បាតកូវីដ-១៩នៅតែបង្កឡើងភាពអាសន្នផ្នែកសុខភាពសាធារណៈជាសកល - ảnh 1បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារនៅទីក្រុង Montreal រដ្ឋ Quebec ប្រទេសកាណាដា។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី ១៩ ខែតុលា អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា ជំងឺរាតត្បាត កូវីដ-១៩ នៅតែបង្កឡើងភាពអាសន្នជាសកល ក្រោយរយៈពេលជិត ៣ ឆ្នាំ។ គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក បានប្រកាសជា លើកដំបូងនូវការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ជាគ្រាអាសន្នផ្នែកសុខភាពសាធា រណៈជាសកលនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០។ បន្ទាប់ពីការប្រកាសនេះ ការងារ ស្រាវជ្រាវ ការផ្ដល់ឧបត្ថម្ភ និងវិធានការសុខភាពសាធារណៈនៅជុំវិញពិភពលោកត្រូវ បានបង្កើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទោះបីជាចំនួនករណីឆ្លងថ្មីបានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើនលើពិភព លោកក៏ដោយ ប៉ុន្តែ WHO នៅតែជឿជាក់ថា ប្រទេសជាច្រើនត្រូវរក្សាការប្រុងប្រយ័ត្ន ហើយជំរុញការចាក់វ៉ាក់សាំងឲ្យបានពេញលេញសម្រាប់ប្រជាជនដែលមានហានិភ័យខ្ពស់ បំផុត។ យោងតាមគណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក ទោះ បីជាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាប្រចាំសប្តាហ៍បានធ្លាក់ចុះដល់កម្រិតទាប បំផុតចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះក៏ដោយ ប៉ុន្តែកូវីដ-១៩នៅតែជាជំងឺ ដែលបណ្តាលឲ្យមានអ្នកស្លាប់ច្រើនជាងជំងឺដទៃទៀតដែលបណ្តាលមកពីវីរុស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ