ជំងឺរាតត្បាតកូវីដ១៩បានលុបបំបាត់ សមិទ្ធិផលនៃកំណើនចំនួនអ្នកដំណើរទូទាំងពិភពលោកអស់រយៈពេល២១ ឆ្នាំកន្លងមក
(VOVWORLD) - របាយការណ៍របស់ Cirium ក៏បានបង្ហាញពីនិន្នាការមួយចំនួននៃវិស័យអាកាសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ ជាពិសេសលទ្ធភាពនៃការរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនអាកាសចរណ៍ជា ពិសេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងជម្រុញការអនុវត្តបច្ចេកវិទ្យាសិប្បនិម្មិត AI និងការឲ្យជួលយន្តហោះនឹងមានកំណើនលើសពី ៥០%
យន្ដហោះ Ryanair នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ (រូបថត៖ AFP / VNA) |
នាថ្ងៃទី ២៩ ខែធ្នូ ក្រុមហ៊ុនវិភាគទិន្នន័យ Cirium បានចេញផ្សាយរបាយការណ៍ស្តីពីការវាយតម្លៃលទ្ធផលនៃវិស័យអាកាសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២០ ដែលក្នុងនោះបានបញ្ជាក់ថាជំងឺរាតត្បាតកូវីដ១៩ និងផលវិបាកពាក់ព័ន្ធនានារបស់ជំងឺឆ្លងនេះបានបំផ្លាញសមិទ្ធិផលអស់រយៈពេល ២១ ឆ្នាំកន្លងមកនៃ កំណើនចំនួនអ្នកដំណើរទូទាំងពិភពលោក ដោយហេតុនេះបានកាត់បន្ថយចំនួន អ្នកដំណើរនៅឆ្នាំនេះបានថុយចុះដល់កម្រិតមួយគួរឲ្យកត់សំគាល់ក្នុងឆ្នាំ ១៩៩៩។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ការធ្វើដំណើររបស់អ្នកដំណើរនៅឆ្នាំនេះត្រូវបានគេប៉ាន់ស្មានថាថយចុះដល់ ៦៧ % ។
របាយការណ៍របស់ Cirium ក៏បានបង្ហាញពីនិន្នាការមួយចំនួននៃវិស័យអាកាសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ ជាពិសេសលទ្ធភាពនៃការរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនអាកាសចរណ៍ជា ពិសេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងជម្រុញការអនុវត្តបច្ចេកវិទ្យាសិប្បនិម្មិត AI និងការឲ្យជួលយន្តហោះនឹងមានកំណើនលើសពី ៥០% ផងដែរ៕