ជំងឺរាតត្បាតបង្កដោយពីវីរុសកូរ៉ូណាប្រភេទថ្មី៖ វៀតណាមទទួលបានជោគជ័យក្នុងការបណ្តុះនិងបំបែកវីរុស nCoV

(VOVWORLD) - វិទ្យាស្ថាន អនាម័យនិងរោគរាតត្បាតបានទទួលជោគជ័យក្នុងបណ្តុះនិងបំបែកវីរុស nCoV ក្នុងមន្ទីរពិសោធន៍។ ប្រការនេះ នឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើតេស្តរហ័សសម្រាប់ករណីឆ្លងវីរុសនិងករណីសង្ស័យផ្ទុកវីរុសផងដែរ។
ជំងឺរាតត្បាតបង្កដោយពីវីរុសកូរ៉ូណាប្រភេទថ្មី៖ វៀតណាមទទួលបានជោគជ័យក្នុងការបណ្តុះនិងបំបែកវីរុស nCoV - ảnh 1 វៀតណាមទទួលបានជោគជ័យក្នុងការបណ្តុះនិងបំបែកវីរុស nCoV

ក្នុងជំនួបសន្ទនា នៅខាងក្រៅកិច្ចប្រជុំរបស់គណៈ កម្មាធិការបញ្ជាណែនាំជាតិ ទទួលបន្ទុកការបង្ការនិងទប់ទល់ជាមួយជំងឺរាត ត្បាត រលាកផ្លូវដង្ហើមបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈនៅទីក្រុងហាណូយនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀត ណាម លោក Nguyen Thanh Long បានអោយដឹងថា វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតបានប្រកាស ទទួលបានជោគជ័យទទួលបានជោគជ័យក្នុងការបណ្តុះនិងបំបែកវីរុសកូរ៉ូណាប្រភេទថ្មី។ ហេតុដូច្នេះ វិទ្យាស្ថាន អនា ម័យនិងរោគរាតត្បាតបានទទួលជោគជ័យក្នុងបណ្តុះនិងបំបែកវីរុស nCoV ក្នុងមន្ទីរពិសោធន៍។ ប្រការនេះ នឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើតេស្តរហ័សសម្រាប់ករណីឆ្លងវីរុសនិងករណីសង្ស័យផ្ទុកវីរុសផងដែរ។

លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះប្រទេសវៀតណាមនៅតែធានាផ្តល់នូវផលិតផលជីវសាស្ត្រគ្រប់គ្រាន់ សម្រាប់ការធ្វើតេស្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ