ជំងឺរាតត្បាតរលាកផ្លូវដង្ហើម បណ្ដាលពី វីរុសកូរ៉ូណាប្រភេទថ្មី nCoV៖ ប្រធានរដ្ឋចិន លោក Xi Jinping សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឲ្យដឹងថា៖ ប្រធានរដ្ឋចិន លោក Xi Jinping បាន ធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។
ជំងឺរាតត្បាតរលាកផ្លូវដង្ហើម បណ្ដាលពី វីរុសកូរ៉ូណាប្រភេទថ្មី nCoV៖ ប្រធានរដ្ឋចិន លោក Xi Jinping សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump - ảnh 1  ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ប្រធានរដ្ឋចិន លោក Xi Jinping បានថ្លែងអំណរគុណចំពោះការដែលលោកលោក Donald Trump បានវាយតម្លៃជាវិជ្ជមានជាច្រើនដង អំពីការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតរលាកផ្លូវដង្ហើម បណ្ដាលពីវីរុសកូរ៉ូណាប្រភេទថ្មី nCoV។

ប្រធានរដ្ឋចិន លោក Xi Jinping បាន អះអាងថាប្រទេសនេះមិនត្រឹមតែការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនចិនប៉ុណ្ណោះទេថែមទាំងការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនពិភពលោកទៀតផង។ លោកប្រធានរដ្ឋចិនបានឲ្យដឹងថាសហរដ្ឋ អាមេរិកនិងចិនបានរក្សាទំនាក់ទំនងជាប្រចាំក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនេះ។

ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថាអាមេរិកគាំទ្រការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត nCoV របស់ចិនហើយត្រៀមខ្លួនជាស្រេច បញ្ជូនអ្នកជំនាញទៅប្រទេសចិន ក៏ដូចជានឹងផ្តល់ជំនួយដល់ប្រទេសចិនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ