ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយ nCoV៖ស្នូលនៃជំងឺរាតត្បាតខេត្ត Hubei (ប្រទេសចិន) មានករណី ឆ្លងថ្មីតិចបំផុតក្នុងរយៈពេល ៩ ថ្ងៃកន្លងមក

(VOVWORLD) - ខេត្តHubei ភាគកណ្តាលប្រទេសចិន មានករណីឆ្លងថ្មីចំនួន ២.០៩៧ នាក់និងករណីស្លាប់ចំនួន ១០៣ នាក់កាលពីថ្ងៃទី ១០ ខែកុម្ភៈដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ 

នេះគឺជាករណីឆ្លងថ្មីតិចបំផុតក្នុងរយៈពេល ៩ ថ្ងៃកន្លងមកនៅខេត្តដែលត្រូវបានគេចាត់ទុកថាជាស្នូលនៃជំងឺរាតត្បាតនេះ។ ក្រៅពីនោះ អ្នកជំងឺចំនួន ៤២៧ នាក់នៅក្នុងខេត្តនេះបានជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យនៅថ្ងៃដដែល លើកចំនួនអ្នកជំងឺសរុបដែលត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យឡើងដល់ ២.២២២ នាក់គិតត្រឹមថ្ងៃទី ១០ ខែកុម្ភៈ។

នៅក្នុងបំរែបំរួលទាក់ទងមួយផ្សេងទៀតអង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពីវិធានការណ៍ការពារជាមូលដ្ឋានក្នុងកិច្ចខឹតខំប្រឹងប្រែងប្រឆាំងនឹងវីរុសជាសកល។ ក្នុងនោះ ផ្តោតលើអនាម័យដូចជាការលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកនៅពេលកណ្តាស់ឬក្អកសូមគ្របច្រមុះនិងមាត់ដោយដៃ ឬ កន្សែង រក្សាចម្ងាយយ៉ាងតិច ១ ម៉ែត្រពីមនុស្សផ្សេងទៀតជាពិសេសអ្នកមានសញ្ញាកណ្តាស់ក្អកឬគ្រុន។

នៅប្រទេសជប៉ុនក្រសួងសុខាភិបាលប្រទេសនេះនាថ្ងៃទី ១១ ខែកុម្ភៈ បានឲ្យដឹងថាចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅប្រទេសនេះបានកើនឡើងដល់ ១៦១ នាក់។ ក្នុងនោះ មានករណីឆ្លងចំនួន ១៣៥ នាក់ជាអ្នកដំណើរលើនាវាកម្សាន្ត Diamond Princess ដែលបច្ចុប្បន្នកំពុងត្រូវដាក់នៅដាច់ពីគេនៅលំហសមុទ្រនៃកំពង់ផែ Yokohama៕

ប្រតិកម្មទៅវិញ

ផ្សេងៗ