ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបណ្ដាពីវីរុសកូរ៉ូណាប្រភេទថ្មី nCoV៖ អូស្ត្រាលីហាមឃាត់នាវាបរទេសមិនឱ្យឆ្លងកាត់ឬធ្វើដំណើរពីចិនទៅចូលមកកំពង់ផែរបស់ខ្លួន
(VOVWORLD) - សេចក្ដីប្រកាសនេះ ត្រូវបាននាំចេញ បន្ទាប់ពីមានរបាយការណ៍មួយដែលថា មាននាវិកឈឺម្នាក់នៅលើនាវាដឹកធ្យូងថ្មដែលបានចូលចតនៅឯដែនសមុទ្រនៃទីក្រុង Gladstone នៃរដ្ឋ Queensland ។
កប៉ាល់ទេសចរណ៍ CELEBRITY MILLENNIUM នៅតាមឆ្នេរសមុទ្រ (រូបថត៖ baovanhoa.vn) |
សំដៅទប់ទល់នឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើម បណ្ដាពីវីរុសកូរ៉ូណាប្រភេទថ្មី nCoV (២០១៩-nCoV) នាយប់ថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងសុខាភិបាលអូស្ត្រាលីបានចេញសេចក្តីណែនាំសម្រាប់ផ្នែកដឹកជញ្ជូនសមុទ្រ។ អាស្រ័ហេតុនេះ នឹងហាមឃាត់នាវាបរទេស ដែលឆ្លងកាត់ឬ ចេញដំណើរពីប្រទេសចិនចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ មិនឲ្យចូល ចតនៅកំពង់ផែរបស់ប្រទេសនេះឡើយ។ សេចក្ដីប្រកាសនេះ ត្រូវបាននាំចេញ បន្ទាប់ពីមានរបាយការណ៍មួយដែលថា មាននាវិកឈឺម្នាក់នៅលើនាវាដឹកធ្យូងថ្មដែលបានចូលចតនៅឯដែនសមុទ្រនៃទីក្រុង Gladstone នៃរដ្ឋ Queensland។ ក្រោយមក នាវិកទាំងមូលត្រូវធ្វើតេស្តវីរុសកូរ៉ូណានិងដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា។
លើសពីនេះទៅទៀត កំពង់ផែនៃរដ្ឋ New South Walesក៏បានចេញបទបញ្ជាមិនអនុញ្ញាតឱ្យបុគ្គលិកឡើងនាវា ដែលត្រូវបានកំណត់ថាមានមនុស្សឆ្លងវីរុស nCoV ផងដែរ៕