ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19៖ ECDC ធ្វើការវាយតម្លៃពីស្ថានភាព​នៃជំងឺរាតត្បាត

(VOVWORLD) - នាថ្ងៃទី ១៩ ខែកុម្ភៈ នាយិកានៃមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺរបស់អឺរ៉ុប (ECDC) លោកស្រី Andrea Ammon បានឲ្យដឹងថា អឺរ៉ុបកំពុងតែធ្វើបានយ៉ាងល្អក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺរាត ត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។
ជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19៖ ECDC ធ្វើការវាយតម្លៃពីស្ថានភាព​នៃជំងឺរាតត្បាត - ảnh 1 ECDC ធ្វើការវាយតម្លៃពីស្ថានភាពនៃជំងឺរាតត្បាត COVID-19 (រូបថត៖ ECDC

ថ្លែងមតិជាមួយអ្នកយកព័ត៌មានបន្ទាប់ពីសិក្ខាសាលាស្តីពីវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) លោកស្រី Andrea Ammon បានឲ្យដឹងថា អឺរ៉ុបមានករណីឆ្លងសរុបចំនួន ៤៥ នាក់ ហើយពួកគេទាំងអស់សុទ្ធតែមានទំនាក់ទំនងផ្ទាល់ជាមួយចិន។

ពួកគេទាំងអស់នេះ កំពុងស្ថិតក្នុងការគ្រប់គ្រងដើម្បីបង្ការទប់ស្កាត់ជំងឺឲ្យបានល្អ។ ECDC ក៏បានសម្របសម្រួលជាមួយបណ្តាប្រទេសអ៊ឺរ៉ុបដើម្បីជួយបណ្ដាប្រទេសអឺរ៉ុប បង្កើនសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងហានិភ័យនៃការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ