ជំងឺរាត្បាត Covid-19 បន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ទីក្រុងហាណូយផ្តោតលើការតាមដានស្នាមករណី F1, F2

(VOVWORLD) - ចំពោះមុខការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺរាត ត្បាត Covid-19 នៅទីក្រុងនោះ នាព្រឹកថ្ងៃទី ៩ សីហា គណៈកម្មាធិការដឹកនាំដើម្បីបង្ការនិងទប់ស្កាត់ Covid-19 នៃទីក្រុងហាណូយ បានបន្តបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីវិធានការបង្ការនិងទប់ស្កាត់ជំងឺ។ 
ជំងឺរាត្បាត Covid-19 បន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ទីក្រុងហាណូយផ្តោតលើការតាមដានស្នាមករណី F1, F2 - ảnh 1លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយអញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

រហូតមកដល់ពេលនេះ នៅទីក្រុងហាណូយមានករណីឆ្លងថ្មី covid-19 នៅក្នុងសហគមន៍ ចំនួន ៧ នាក់។ ក្នុងកិច្ចប្រជុំនេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិ ការប្រជាជន ទីក្រុងហាណូយបានសង្កត់ធ្ងន់ លើសារសំខាន់នៃការពិនិត្យនិងយកសំណាកធ្វើតេស្ត ព្រមទាំងស្នើឱ្យអង្គភាពនានា ត្រូវផ្តោតលើការស្រាវជ្រាវស្នាមករណី F1, F2 ទូទាំងទីក្រុង ក៏ដូចជាអ្នកជំងឺនៅតាមតំបន់ផ្សេងៗ ប៉ុន្តែមានការទាក់ទងនៅទីក្រុងហាណូយផងដែរ។

នាព្រឹកថ្ងៃទី ៩ សីហា ក្រសួងសុខាភិបាលបានប្រកាសពីករណីឆ្លងថ្មី Covid-19 ចំនួន ២ នាក់ទៀត គឺនៅទីក្រុងហាណូយ និងខេត្ត Bac Giang។ អ្នកជំងឺទាំងពីរនាក់នេះ មានទំនាក់ទំនងជិតស្និទ (F1) ជាមួយអ្នកឆ្លង Covid-19 បន្ទាប់ពីបានវិលត្រឡប់មកពីទីក្រុង Da Nang វិញ។ ដូច្នេះគិតត្រឹមថ្ងៃទី ៩ ខែសីហា វៀតណាមមានអ្នកជំងឺ Covid-19 សរុប ៨១២ នាក់ ដែលក្នុងនោះ អ្នកជំងឺ ៣១៧ ករណី ត្រូវបានដាក់ផ្តាច់ដោយឡែកភ្លាមៗ បន្ទាប់ពីបានឆ្លងមកប្រ ទេសវៀតណាម។ ចំនួនករណីឆ្លងថ្មីទាក់ទងនឹងទីក្រុង Da Nang ចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា រហូតមកដល់ពេលនេះ មានចំនួន ៣៥៥ ករណី។ ចំនួនអ្នកស្លាប់មានចំនួន ១០ នាក់ ហើយ ៣៩៥ នាក់បានជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ