ជើងរថយន្តនិទាឃៈរដូវ រួមជាមូយនិសិត្សក្រីក្រទទួលបុណ្យតេត
(VOVWORLD) /  
|
ជើងរថយន្តនិទាឃៈរដូវ រួមជាមូយនិសិត្សក្រីក្រទទួលបុណ្យតេត (VOV) |
Vovworld-នាព្រឹកថ្ងៃទី២២មករា និសិត្សចំនួន១៧០០មានស្ថានភាពលំបាកដែលកំពុងរៀនសូត្រនៅទីក្រុងហូជីមិញបានឡើងរថយន្តត្រឡប់ស្រុកកំណើតទទួលបុណ្យតេតតាមកម្មវិធី “ជើងរថយន្តនិទាឃៈរដូវឆ្នាំ២០១៤”។ Dam Thi Thu
Hien និសិត្សមហាវិទ្យាល័យបច្ចេកវិទ្យា មានស្រុកកំណើតនៅខេត្ត Quang Binh បានចែករំលែកក្តីសប្បាយរីករាយក្នុងពេលដែលនៅសល់តែ១ថ្ងៃទៀតបានមានវត្តមាននៅស្រុកកំណើត។
“មកផ្ទះជាមួយឪពុកម្ដាយទទួលបុណ្យតេតនិងប្រសិទ្ធិពរឲ្យឆ្នាំសិក្សាថ្មីមានការ
បោះជំហានជាច្រើនជាង។ ខ្ញុំថ្លែងអំណរគុណបងៗនៅមជ្ឈមណ្ឌលជួយឧបត្ថម្ភ
ក៏ដូចជាលោកគ្រូអ្នកគ្រូបានបង្កលក្ខណៈជួយឧបត្ថម្ភឲ្យខ្ញុំបានឡើងរថយន្តត្រឡប់
មកស្រុកកំណើតទទួលបុណ្យតេត។”
រីឯលោក Quach Hai Dat នាយកមជ្ឈមណ្ឌលជួយឧបត្ថម្ភសិស្សានុស្សិស
និសិត្សទីក្រុងហូជីមិញបានឲ្យដឹងថា៖
“ខ្ញុំគិតថាការថែទាំសំរាប់ជនក្រីក្រនិសិត្សក្រីក្រមិនត្រឹមតែដោយមជ្ឈមណ្ឌល
ជួយឧបត្ថម្ភនិសិត្សសមាគមនិសិត្សនៅបណ្ដាសាលាប៉ុណ្ណោះទេ ថែមទាំងត្រូវ
មានការរួមដៃរួមកំលាំងរបស់បុគ្គលនិងសង្គមទាំងមូលទៀតផង៕”
-VOVWORLD