ជំងឺរលាកសួតដោយវីរុសកូរ៉ូណា - អង្គការសុខភាពពិភពលោក សំដែងការព្រួយបារម្ភចំពោះការឆ្លងមេរោគរវាងមនុស្សនិងមនុស្សនៅខាងក្រៅប្រទេសចិន
(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៩ ខែមករា បានប្រកាសថា វីរុសកូរ៉ូណាប្រភេទថ្មីដែលមានប្រភពដើមមកពីទីក្រុង Wuhan (ប្រទេសចិន) នឹងឆ្លងមេរោគរវាងមនុស្សនិងមនុស្សនៅប្រទេសអាល្លឺម៉ង់ វៀតណាមនិងជប៉ុន គឺគួរឲ្យព្រួយបារម្ភ។
អង្គការសុខភាពពិភពលោក សំដែងការព្រួយបារម្ភចំពោះការឆ្លងមេរោគរវាងមនុស្សនិងមនុស្សនៅខាងក្រៅប្រទេសចិន (រូបថត៖ AFP/TTXVN) |
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៩ ខែមករា បានប្រកាសថា វីរុសកូរ៉ូណាប្រភេទថ្មីដែលមានប្រភពដើមមកពីទីក្រុង Wuhan (ប្រទេសចិន) នឹងឆ្លងមេរោគរវាងមនុស្សនិងមនុស្សនៅប្រទេសអាល្លឺម៉ង់ វៀតណាមនិងជប៉ុន គឺគួរឲ្យព្រួយបារម្ភ ហើយហេតុការណ៍នេះនឹងត្រូវបានអ្នកជំនាញរបស់អង្គការសុខភាពពិភពលោកវាយតម្លៃនៅពេល ជួបជុំគ្នាសារជាថ្មីម្តងទៀតដើម្បីពិនិត្យមើលថាតើគួរតែប្រកាសគ្រាអាសន្នសកលដែរឬទេ។
ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ (Geneva) បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចក្នុងរយៈពេល២ថ្ងៃនៅប្រទេសចិន អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថាក្រុមអ្នកជំនាញអន្តរជាតិមួយ រួមមានបុគ្គលិកអង្គការ WHO និងបណ្តាប្រទេសនានា ត្រូវរៀបចំជំនួប “ទ្វេភាគី” ដើម្បីបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិនផងដែរ៕